• 2019-10-08 02:44:26
  • ព័ត៌មាន

មកមើល ពិធីជប់លៀងជួបជុំសេះនៅអ៊ីស្លង់ បង្កប់ប្រពៃណីដ៏ល្អផូរផង់

  • 2019-10-08 02:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​រាប់​ពាន់​នាក់​តែងតែ​យក​សេះ​របស់​ពួកគេ​មក​ជួប​ជុំ​គ្នា​នៅ​តំបន់​ជ្រលង​ភ្នំ Hjaltadalur ប្រទេស​អ៊ីស្លង់​ដែល​ជា​ការ​ជួបជុំគ្នា​ធំ​បំផុត​ប្រចាំ​ឆ្នាំ។ ពិធីជប់លៀង​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា Laufskálarétt ដែល​ជា​ការ​ប្រមូល​ផ្ដុំ​សេះ​ពី​គ្រប់​តំបន់​ដើម្បី​យក​មក​បង្ហាញ​គ្នា។ ខណៈ​ពេល​ដែល​ការ​ចិញ្ចឹម​សេះ គឺ​កត្ដា​ក្នុង​ប្រទេស​ដែល​មាន​ប្រមាណ​ជា ៩០ ០០០​ក្បាល អ៊ីស្លង់​បាន​ចេញ​ច្បាប់​តឹងរឹង​សម្រាប់​ការ​នាំ​ចូល​សេះ និង​ឧបករណ៍​ជិះ​សេះ​ចូល​ក្នុង​តំបន់។ ពិធី​ជួបជុំ​នេះ មិន​ត្រឹម​តែ​ជា​ការ​ដាក់​បង្ហាញ​សេះ​នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រពៃណី​មួយ​របស់​ប្រជាជន​អ៊ីស្លង់​ដើម្បី​ជួបជុំ​គ្នា។ ដោយ​សារ​ប្រជាជន​រស់​នៅ​ឆ្ងាយ​ៗ​ពី​គ្នា ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ពួកគេ​ជួបជុំ​គ្នា បើ​ទោះ​បី​ជា​អ្នក​ខ្លះ​មិន​មាន​សេះ​សម្រាប់​បង្ហាញ​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​មក​ចូលរួម​ពិធី​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​របស់​អ៊ីស្លង់៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពពិធីជប់លៀងជួបជុំសេះនៅអ៊ីស្លង់ បង្កប់ប្រពៃណីដ៏ល្អផូរផង់ ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់