• 2019-10-11 02:10:05
  • ព័ត៌មាន

រងការរិះគន់​ខ្លាំង​ពីអឺរ៉ុប​រឿង​វាយ​ប្រហារលើស៊ីរី តួកគីព្រមានធ្វើ​រឿង​មួយ​ដាក់​វិញ​

  • 2019-10-11 02:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីតួកគី​លោក Erdogan  ​បានព្រមានទៅ​កាន់​សហភាពអឺរ៉ុប​ថា​ខ្លួន​នឹង​បើក​ឲ្យ​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់​ចូល ទៅ​អឺរ៉ុបទាក់ទង​នឹង​​ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​លើ​ការ​វាយ​ប្រ​ហារ​របស់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រ​ទេស​ស៊ីរីដែលបណ្ដាល​ឲ្យ​ជនស៊ីវិល​១៧​នាក់​ស្លាប់ រួម​នឹង​កុមារ​ផង។

(រូបភាព៖ ហ្វេស​ប៊ុក​ផេក​លោក​​ Erdogan)

សហភាព​អឺរ៉ុប​និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត​បាន​រិះគន់​លើ​ការ​វាយ​ប្រ​ហារ​របស់​កងទ័ព​តួក​គី​ទៅ​លើ​ភាគ​ខាងជើង​នៃប្រទេស​ស៊ីរីកាលពី​ថ្ងៃ​ពុធ​។​ ភ្លាម​លោក​Erdogan  ​ព្រមាន​ថា​ខ្លួន​នឹង​បើក​ច្រក​ឲ្យ​ជនភៀសខ្លួន​ស៊ីរី៣,៦លាន​នាក់​ចូល​ទៅ​កាន់អឺរ៉ុប​បើ​អ្ន​កទាំងនោះចាត់ទុក​ការ​វាយ​ប្រ​ហារ​របស់​តួកគី​ទៅ​លើ​ពួក​ឃឺត​នៅ​លើ​ដី​ស៊ីរី​ថាជា​ការ​ «ឈ្លានពាន»។

ក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ប្រ​ទេស​ស៊ីរី​មន្ត្រី​សិទ្ធិមនុស្សថា​មានបី​នាក់​ជាកុមារ ឯខាង​តួកគី​វិញ​មន្ត្រី​ថា​មនុស្ស​ប្រាំ​មួយ​នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​ទារកម្នាក់​ផង​ក្នុង​ការ​វាយ​ប្រហារគ្នា​នេះ​។

ក្នុង​ការ​វាយ​ប្រហារនេះ​បានធ្វើ​ឲ្យ​មនុស្ស​៦ម៉ឺន​នាក់​បាន​រត់ចេញពី​ផ្ទះ​សម្បែង ខណៈ​កងទ័ពតួកគីបាន​កាន់​កាប់​ភូមិ​បួន និង​បាន​ហ៊ុំ​ព័ន្ទ​ទីក្រុង​របស់​ពួក​ឃឺត​មួយចំនួន​ផង​៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់