• 2019-10-11 07:18:26
  • សេដ្ឋកិច្ច

ប្រទេស​តូចបី​នៅអឺរ៉ុប​ប្រជាជនតិច​តួច តែចំណូល​ខ្ទង់សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

  • 2019-10-11 07:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការ​ណ៍​របស់ធនាគារ​ពិភព​លោក​និយាយពី​ប្រាក់ជំណូល​របស់ប្រជាជន​នៅ​តាម​ប្រ​ទេស​នានា​លើ​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៨ ប្រ​ទេស​តូចៗនៅអឺរ៉ុប​បី​នេះ​មាន​ប្រ​ជា​ជន​តែប៉ុន្មានសែន​នាក់​ប៉ុណ្ណោះ តែ​ចំណូលប្រចាំឆ្នាំ​វិញ​រហូត​ដល់ជាង​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

(ទិដ្ឋភាពទីក្រុងនៃប្រ​ទេស​លុចសំបួ/រូបភាព៖ worldatlas)

បើតាម​ធនាគារពិភព​លោក​ប្រទេស​​លុចសំបួ មាន​ប្រ​ជា​ជន​ត្រឹម​៥៩០ ៦៦៧​នាក់​ក្នុង​ឆ្នាំ​២០១៧ ហើយ​ប្រាក់ចំណូល​របស់ប្រជាជន​ម្នាក់​ក្នុង​ឆ្នាំ២០១៨មាន​ចំនួន​១១៤ ៣៤០,៤​ដុល្លារ​។

ចំណែក​ប្រទេស​លិចតិន​ស្តាញ វិញ​នៅអឺរ៉ុប​ដែរ មាន​ប្រជាជន​ត្រឹម​៣៧ ៨១០​នាក់ក្នុង​ឆ្នាំ២០១៧​ ហើយ​ប្រាក់ចំណូល​វិញ​១៦៥ ៦២៨,២ ដុល្លារ​ក្នុង​មួយឆ្នាំ គិត​ក្នុង​ឆ្នាំ​២០១៦​។

ប្រទេស​តូច​មួយទៀត​គឺ​មាន​ប្រ​ជា​ជន​តិចជាង​មួយ​សែន​នាក់​ដែរ​នោះគឹម៉ូណាកូ​មាន​ប្រ​ជាជន​ត្រឹម​៣៨ ៩៥៥នាក់​ គិត​ក្នុង​ឆ្នាំ២០១៧ ហើយ​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​វិញ​មាន​១៦៦ ៧២៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់