• 2019-10-12 05:05:36
  • សេដ្ឋកិច្ច

កក់មុនតែ១ពាន់ដុល្លារ ទទួលបានការបញ្ជុះតម្លៃ ៥%ភ្លាម ពីគម្រោងផ្ទះល្វែងមួយនេះ

  • 2019-10-12 05:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងបុរី សៀង ហុង ដែលជាគម្រោងធំប្រចាំខេត្តកំពង់ស្ពឺ សាងសង់លើផ្ទៃដី ១២ហិចតា បានប្រកាសសម្ពោធបើកលក់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ជាមួយនឹងការលក់បញ្ចុះតម្លៃរហូតដល់ ៥% ដោយគ្រាន់តែធ្វើការកក់ទុកមុនត្រឹមតែ ១០០០ដុល្លារប៉ុណ្ណោះ។

គម្រោងបុរី សៀង ហុង នេះមានទីតាំងស្ថិតនៅជិតតំបន់សក្តានុពល ចំណាយពេលធ្វើដំណើរតែ ២នាទី ពីផ្សារថ្នល់ទទឺងតាមផ្លូវលេខ៥១ ពោលគឺមានចំងាយត្រឹមតែ ៦០០ម៉ែត្រ ពីផ្លូវជាតិលេខ៤។ គម្រោងនេះមានទីតាំងនៅភូមិ ព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលលោកអ្នកអាចទិញសម្រាប់រស់នៅ និងទុកប្រកបអាជីវកម្មបានយ៉ាងល្អ។

លោក ហៀង ជីសៀង អគ្គនាយកគម្រោងបុរី សៀង ហុង បានមានប្រសាសន៍ឲ្យដឹងថា៖ «គម្រោងបុរី សៀង ហុង ជាទីតាំងល្អបំផុត និងកំពុងអភិវឌ្ឍន៍ខ្លាំង ដោយជុំវិញគម្រោង នៅជិតទីប្រជុំជន មានសាលារៀន មន្ទីរពេទ្យ ធនាគារ រោងចក្រ និងនៅជាប់ផ្លូវជាតិ ងាយស្រួលធ្វើដំណើរ ហើយក៏ជាកន្លែងសម្រាប់ប្រកបអាជីវកម្មបានផងដែរ»។

លោក អគ្គនាយក បន្តថា គម្រោងបុរី សៀង ហុង បានអភិវឌ្ឍន៍ឡើងលើផ្ទៃដីជាង ១២ហិចតា ដោយសាងសង់ឡើងតាមរចនាប័ទ្មដ៏ប្រណិតទាន់សម័យ មានផ្ទះ Shop House សម្រាប់ជ្រើសរើស គឺទំហំផ្ទះ ៤,២ម x ១៦ម សល់ដីមុខផ្ទះ ៥,៥ម៉ែត្រ ក្រោយផ្ទះ ១,៥ម៉ែត្រ និងមានផ្ទះទំហំ ៤,២ម x ១៥ម សល់ដីមុខផ្ទះ ៤,៥ម៉ែត្រ ក្រោយផ្ទះ ១,៥ម៉ែត្រ ហើយទាំងពីរជម្រើសសុទ្ធសឹងមានបន្ទប់គេង៣ បន្ទប់ទឹក ៤ដូចគ្នាដែលជាប្រភេទផ្ទះ E0+E1 មានតម្លៃចាប់ពី ៥៨៨០០ដុល្លារឡើងទៅ។

លោកបញ្ជាក់ថា៖ «ដើម្បីអបអរសាទរដល់ការប្រកាសលក់នេះ បុរីមានធ្វើការបញ្ចុះតម្លៃរហូតដល់ ៥% ភ្លាមៗ ចំពោះអតិថិជនដែលមកកក់ចាប់ពីថ្ងៃនេះ រហូតដល់ឱកាសបុណ្យអុំទូក ព្រមជាមួយនឹងឱកាសឈ្នះរង្វាន់ iPhone 11 និងទូរទស្សន៍ ៤០អ៊ីញ ដ៏ស្រស់ស្អាតជាច្រើនរង្វាន់ថែមទៀតផង»។

អតិថិជនទាំងអស់អាចធ្វើការបង់លុយផ្តាច់ក៏បាន ឬធ្វើការបង់រំលស់ជាមួយបុរីបានរហូតដល់ ១៧ឆ្នាំ ជាមួយនិងការប្រាក់ទាប។ ក្រៅពីផ្ទះទាំងពីរជម្រើសខាងលើ គម្រោងក៏មានលក់ដីឡូត៍ ត្រូវខ្នាត ចំប្លង់ល្អ អាចទិញទុកសង់ផ្ទះ ឬលក់បន្ត ជាមួយឪកាសឆាប់ចំណេញខ្ពស់។

ចំពោះអតិថិជនដែលចង់ជ្រាបច្បាស់ពីគម្រោងបុរី សៀង ហុង សូមអញ្ជើញមកកាន់ការិយាល័យលក់ដែលមានទីតាំងអាសយដ្ឋាន នៅផ្លូវជាតិលេខ៥១ ចំងាយតែ ៦០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ ឬទាក់ទងមកទូរសព្ទលេខ ០១៥/០៦១/០៩០ ៩១៦ ៣៣៣៕

មតិយោបល់