• 2019-10-14 01:06:35
  • ព័ត៌មាន

មិនគួរឲ្យជឿ! ភ្លើងមួយកន្លែង ឆេះអស់ជាង ៤ពាន់ឆ្នាំ មិនទាន់រលត់ទោះមានភ្លៀង ឬព្រិលធ្លាក់

  • 2019-10-14 01:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​មួយ​កន្លែង​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់ បាន​ឆាប​ឆេះ​អស់​រយៈ​ពេល​ជាង ៤​ពាន់​ឆ្នាំ​មក​ហើយ ហើយ​បន្ដ​ឆាប​ឆេះ​មក​ទល់​សព្វ​ថ្ងៃ​នេះ​មិនថា​មាន​ភ្លៀង ឬព្រិល​ធ្លាក់​យ៉ាង​ណា​នោះ​ទេ។

ភ្លើង​ឆេះនៅ​តំបន់​ភ្នំ​ដែល​មាន​ប្រវែង​រហូត​ដល់ ១០​ម៉ែត្រ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Yanar Dag ស្ថិត​នៅ​ឧបទ្វីប Absheron នៃ​ប្រទេស​អាស៊ែបៃហ្សង់។ ភ្លើង​ឆេះ​នេះ បាន​បណ្ដាល​មក​ពី​ឧស្ម័ន​បម្រុង​ទុក​យ៉ាង​ច្រើន​លើស​លប់​ក្នុង​ដី ទើបធ្វើឲ្យ​លេច​ធ្លាយ​មក​លើ​ផ្ទៃ​ដី ហើយ​បន្ដ​ឆេះ​មក​ដល់​សព្វ​ថ្ងៃ។ ភ្ញៀវ​ទេសចរ​ បាន​នាំ​គ្នា​ទៅ​ទី​នោះ​ដើម្បី​មើល​ភ្លើង​ឆាប​ឆេះ​ដែល​មាន​ទិដ្ឋភាព​ស្រស់ស្អាត​បំផុត​នៅ​ពេល​ល្ងាច។

គួរឲ្យដឹងថា Yanar Dag ស្ថិត​នៅ​ចម្ងាយ ២៥​គីឡូម៉ែត្រ​​ពី​រដ្ឋធានី Baku ក្នុងភូមិ Mehemmedi ហើយ​ត្រូវ​បាន​ប្រកាស​ជា​តំបន់​អភិរក្សកាល​ពី​ឆ្នាំ ២០០៧​កន្លង​ទៅ។

ប្រភព៖ Geckos Adventure ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់