• 2019-10-16 02:24:42
  • ព័ត៌មាន

មក​ដឹង​កាល​បរិច្ឆេទ​កម្ពុជា​ចូល​ជាសមាជិក​អង្គការ​អន្តរជាតិ​សំខាន់ៗ​បី​

  • 2019-10-16 02:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​ចូលជា​សមាជិក​អង្គការតំបន់ និង​អង្គការ​អន្តរជាតិ​នានា​ជាច្រើន​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​កាលពី​ឆ្នាំ​១៩៥៣។ ខាងក្រោម​នេះ​ជា​អង្គការអន្តរជាតិ​ចំនួន​បី​ក្នុង​ចំណោម​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​ដែល​កម្ពុជា​បាន​ចូល​ជាសមាជិក​គិត​ពី​ឆ្នាំ​១៩៥៣​មក។

(រូបភាព៖ UN)

អង្គការ​សហប្រជាជាតិ៖ អង្គការ​សហប្រជាជាតិ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៤៥​ ក្រោយ​សង្គ្រាម​លោក​លើកទី​ពីរ​បាន​បញ្ចប់ ដោយ​មាន​ប្រ​ទេស​ដំបូង​ចំនួន​៥១​បាន​រួម​គ្នា​បង្កើត​ឡើង។ កម្ពុជា​បានចូល​ជា​សមាជិក​អង្គការ​នេះ​នៅ​ថ្ងៃទិ១៤ ខែ​ធ្នូ ឆ្នាំ១៩៥៥។ បច្ចុប្បន្ន​អង្គការ​សហប្រជាជាតិ​មាន​សមាជិក​ស្រុប​ចំនួន​១៩៣​​ប្រទេស។​

(រូបភាព៖ WTO)

អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ៖ អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៥ គិត​មក​ត្រឹម​ឆ្នាំ២០១៦​អង្គការ​មួយនេះ​មាន​សមាជិក​ចំនួន​១៦៤​ប្រទេស ហើយ​កម្ពុជាបានចូលជា​សមាជិក​អង្គការនេះ​នៅ​ថ្ងៃទី​១៣ ខែ​តុលា​ ឆ្នាំ​២០០៤។

(រូបភាព៖ ហ្វេស​ប៊ុក​អាស៊ាន)

សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍៖ សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៦៧​ដោយ​ប្រទេស​ចំនួន​ប្រាំ​គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​សិង្ហបុរី។ បច្ចុប្បន្ន​សមាជិក​អាស៊ាន​មាន​១០​ប្រ​ទេស ហើយ​កម្ពុជា​បាន​ចូលជា​សមាជិក​នៅ​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ១៩៩៩៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម