• 2019-10-16 03:50:36
  • ព័ត៌មាន

អាម៉េរិក​ធ្លាប់​ខ្មាសសហភាព​សូវៀត​រឿង​បង្ហោះយាន​អាវកាស​

  • 2019-10-16 03:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​រដ្ឋអាម៉េរិក​ធ្លាប់​បរាជ័យ​ក្នុង​ការ​បង្ហោះ​យាន​របស់​ខ្លួន​ទៅ​ទីអាវកាស​ក្រោយ​ពី​ឃើញ​សហភាព​សូវៀត​បង្ហោះ​យាន​ចំនួន​ពីរ​បាន​ជោគជ័យ ហើយ​ការ​បរាជ័យនេះ​ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​។

សហភាព​សូវៀត​បាន​ចាប់​ផ្ដើម​ប្រណាំង​ប្រជែងផ្នែក​អាវកាស​​នៅ​ពេល​ដែល​ខ្លួន​បាន​បង្ហោះ​យាន​Sputnik 1 របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ១៩៥៧ និង​៣០​ថ្ងៃ​ក្រោយ​មក​សហភាព​សូវៀត​ក៏​បាន​បង្ហោះ​យានSputnik 2 ​របស់​ខ្លួន​ទៀត ដោយ​លើក​ទី២នេះ​បាន​ដាក់​សុនខ​មួយ​ក្បាល​ឈ្មោះ​Laika ​ទៅជា​មួយ​ផង។

ក្រោយ​ឃើញ​សហភាព​សូវៀត​បង្ហោះ​យាន​ទៅទីអាវកាស​បាន​ដល់ទៅពីរ​ដងដូច​នេះ អាម៉េរិក​ដែលចាត់ទុក​ខ្លួន​ឯងជា​អ្នកខ្លាំងជាងគេ​លើ​លោក​​​ខាង​បច្ចេកវិទ្យានោះ​ក៏បាន​សម្រេច​ចិត្ត​បង្ហោះ​យាន​របស់​ខ្លួន​មួយដែរ។

ការ​បង្ហោះ​យាន​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៦​ ខែ​ធ្នូ ឆ្នាំ១៩៥៧ ដោយ​យាន​មាន​ឈ្មោះថា​ Vanguard 1A ​។ អ្នក​សារព័ត៌មាន​ជាង​១០០​នាក់ មាន​ទាំង​ខាង​ទូរទស្សន៍​ផង​​បាន​រង់ចាំ​រាយការណ៍ពី​ព្រឹត្តិការណ៍​នេះ។  Vanguard 1A ពេល​នោះ​ហោះ​មិន​ទាន់​បាន​មួយ​ម៉ែត្រ​​ពី​ដី​ផង​ក៏អស់​ថាម​ពល និង​បាន​ផ្ទុះ​ខូច​ ហើយ​ហេតុការណ៍នេះ​ក៏ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ផង។​

ក្រុម​អ្នក​សារព័ត៌មាន និង​មហាជន​បាន​រិះគន់​លើ​កម្មវិធី​អាវកាស​របស់​អាម៉េរិក​នេះ​យ៉ាង​ខ្លាំង​នៅពេល​នោះ។ ស្រប​ពេល​នោះដែរ​សហភាព​សូវៀត​ក៏បាន​ស្នើ​ជួយ​ផ្នែក​បច្ចេកទេស​ដល់​អាម៉េរិក​សម្រាប់អភិវឌ្ឍ​វិស័យ​អាវកាសនេះ​តែ​អាម៉េរិក​បាន​ទាល់ចោល​សំណើ​នោះ៕

ប្រភព៖ listverse ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម