- 2019-10-16 06:34:22
- ព័ត៌មាន
អធិការខណ្ឌមួយរូបប្រឹងធ្វើការទាំងដៃជាប់សេរ៉ូម
- 2019-10-16 06:34:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អធិការខណ្ឌមួយរូបប្រឹងធ្វើការទាំងដៃជាប់សេរ៉ូម
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះបានផ្សាយពីការធ្វើការរបស់អធិការនគរបាលខណ្ឌមានជ័យដោយថាបានបំពេញការងារចុះហត្ថលេខាលើឯកសារចាំបាច់ជូនពលរដ្ឋទាំងដៃកំពុងព្យួរសេរ៉ូម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសរសេរថា៖ «ព្រោះតែការងាររវល់ និងមិនចង់អោយមានការយឺតយ៉ាវក្នុងការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ម៉េង វិមានរតនា អធិការនគរបាលខណ្ឌមានជ័យ នៅតែមកកន្លែងធ្វេីការដេីម្បីបំពេញការងារ និងចុះហត្ថលេខាលេីឯកសារចាំបាច់ ជាមួយនឹងដៃកំពុងតែព្យួរសេរ៉ូម...អ្វីៗដេីម្បីបំពេញសេវាពលរដ្ឋអោយបានតែកាន់ឆាប់រហ័ស នឹងធ្វេីយ៉ាងណាអោយពលរដ្ឋបានសប្បាយចិត្ត»៕