• 2019-10-17 06:10:47
  • ចរាចរណ៍

រថយន្តដឹកអ្នក​ដំណើរ​ឆាប​ឆេះ​ក្រោយ​បុក​គូទ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​

  • 2019-10-17 06:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ខេត្តកំពង់​ស្ពឺ​ឲ្យ​ដឹងថា​រថយន្ត​ដឹក​អ្នកដំណើរ​​ប្រភេទ​១៨​កៅ​អី​មួយគ្រឿង​ត្រូវឆេះ​ខូចខាត​ទាំងស្រុង​ក្នុង​ហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​កើតឡើង​កាលពី​យប់​មិញ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤។

(រូបភាព៖​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​កំពង់​ស្ពឺ​)

ស្នងការ​ដ្ឋាន​នគរបាលខេត្ត​កំពង់​ស្ពឺ​បាន​សរសេរ​លើ ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នា​រសៀល​នេះ​ថា​កាលពី​យប់​មិញ​វេលា​ម៉ោង១១ និង​៥៥​នាទី​​​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៩ រថយន្ត​ដឹក​អ្នក​ដំណើរ​ប្រ​ភេទ​១៨​កៅ​អី​មួយ​គ្រឿង​មាន​ដឹក​អ្នក​ដំណើរ​ចំនួន​ប្រាំមួយ​នាក់ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើតបាន ជួប​គ្រោះ​ថ្នាក់នេះ​។

ហេតុការណ៍នេះ​កើតឡើងនៅ​ចន្លោះគីឡូម៉ែត្រ​លេខ​៣៨ និង​៣៩ ដោយ​រថយន្ដ​ដឹកអ្នក​ដំណើរ​បុក​គូទ​រថយន្ត​ដណ្ដោង​រ៉ឺម៉ក​កំពុង​ឈប់​នៅ​ខាង​ស្តាំ​ដៃ​។ សម​ត្ថកិច្ចថា​រថយន្ត​ឈប់ចតនោះ​មាន​កង់​ម្ខាង​នៅ​លើ​ផ្លូវ​កៅស៊ូ និង​ម្ខាង​ទៀត​នៅ​លើ​ផ្នែក​គ្រួស​ក្រម។ ក្រោយ​ហេតុការណ៍​​ប្រ​មាណ​១៥​នាទី​រថយន្ត​ដឹក​អ្នក​ដំណើរ​ក៏​បាន​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​តែម្តង ស្រប​ពេលអ្នក​ដំណើរ​ត្រូវ​បាន​យក​ចេញ​ពីរថយន្ត​រួច​រាល់។

(រូបភាព៖​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​កំពង់​ស្ពឺ​)

សមត្ថកិច្ច​បញ្ជាក់ថា​អ្នក​ដំណើរ​ទាំង​ប្រាំ​មួយ​នាក់​មាន​ពីរ​នាក់​របួស​ធ្ងន់ និង​បួន​នាក់ទៀត​របួស​ស្រាល ចំណែក​អ្នក​បើក​បរ​រថយន្ត​ដឹកអ្នក​ដំ​ណើរ​មិន​ស្គាល់​អត្តសញ្ញាណ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់