• 2019-10-18 04:33:50
  • ព័ត៌មាន

ចោរភ្ញាក់​រឭក ប្លន់​បាន​ជាង​១០​ឆ្នាំផ្ញើលុយ​សងម្ចាស់​វិញ និង​សុំការអធ្យាស្រ័យ​

  • 2019-10-18 04:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​កាល​ពី​ដើម​ឆ្នាំ២០០០​បាន​ចូល​ទៅ​ហាង​លក់ទំនិញ​មួយ​ និង​បាន​ដក​កាំភ្លើង​គំរាម​បុគ្គលិក​ហាង​​និង​ប្លន់​យក​ប្រាក់អស់​៣០០​ដុល្លារ​​ ដែល​ហេតុការណ៍​កើត​ក្នុង​រដ្ឋTennessee  ​សហរដ្ឋអាម៉េរិក ប៉ុន្តែ​ប្រ​ហែល​១០​ឆ្នាំ​ក្រោយ​ចោរ​រូប​នោះ​បាន​ផ្ញើ​លុយ​មក​សង​ម្ចាស់​ហាង​វិញ។

បុរសជាចោរ​ខាង​លើ​​បាន​រត់គេច​ខ្លួន​ក្រោយ​ប្លន់​រួច និងមិន​ត្រូវ​បាន​ចាប់​ខ្លួន​បាន​នោះ​ទេ​​​។ ប្រហែល១០​ឆ្នាំ​ក្រោយ​បុរស​ខាង​លើ​បាន​សរសេរ​លិខិត​មួយ​ទៅ​ម្ចាស់​ហាង ដើម្បី​សុំ​ទោស​ពី​ទង្វើ​របស់​ខ្លួន និង​បាន​សារភាព​ថាពេល​នោះ​ខ្លួន​ជាមនុស្ស​ញៀន​ថ្នាំ។ បុរស​ជា​ចោរ​កាលពី​ជាង​១០​ឆ្នាំ​មុន​នោះ​ក៏បាន​ភ្ជាប់​នូវ​ប្រាក់ចំនួន​៣០០​ដុល្លារ​ជូន​ម្ចាស់​ហាង​វិញ​ផង​ដែរ និង​សង្ឃឹម​ថាបាន​ការ​អធ្យា​ស្រ័យ​ពី​ម្ចាស់​ហាង។

ម្ចាស់​ហាង​ក្រោយ​ពី​បាន​ទទួល​សំបុត្រ និង​ប្រាក់​នោះក៏​បាន​សរសេរ​លើ​Instagram របស់​ខ្លួន​ថា​៖ «​ទៅ​ជន​ដែល​មិន​ស្គាល់​មុខ យើង​អធ្យាស្រ័យ​ឲ្យ​អ្នក យើង​មិនបាន​គិតថា​លុយ​នោះ​សំខាន់ទេ តែ​ទង្វើ​របស់​អ្នកបានធ្វើ​ឲ្យ​យើង​រំភើបជាខ្លាំង យើង​សង្ឃឹម​ថា​អ្នក​នឹង​រក​សេចក្ដី​សុខ​ឃើញ​ក្នុង​ជីវិត សម្បូរ​សប្បាយ​ សំណាងល្អ»៕

ប្រភព៖ listverse ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់