• 2019-10-18 08:03:54
  • សេដ្ឋកិច្ច

លោក​ គីម ហ៊ាង៖ ឧកញ៉ា​ មហាសេដ្ឋី​ ទាំង​នៅ​ខ្មែរ​ និង​​លើ​ពិភព​លោក​ភាគ​ច្រើន​មាន​ជំនាញ​ពីរ​នេះ​​

  • 2019-10-18 08:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អួត​ជា​ជំនាញ​របស់​អ្នកលក់​ លក់​ជា​ជំនាញ​របស់​អ្នកមាន ហើយ​អ្នក​លក់​ណា​ក៏​ពូកែ​ច្រៀង​ចម្រៀង​របស់​គាត់​ដែរ​​”។ ​ទាំង​នេះ​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​លោក​ គីម ហ៊ាន អគ្គនាយក​ក្រុម​ហ៊ុន​ Khmer​ Real​ Estate​ ​​​ក្នុង​កិច្ច​សម្ភាស​ផ្ទាល់​ជាមួយ​ sabay នា​ពេល​កន្លង​មក​។ ​​អ្នក​មាន​ជំនាញ​​លក់​ សុទ្ធ​​សឹង​ជា​អ្នក​មាន​ថ្វី​មាត់​​ ​​អួត​​ផលិត​ផល​ទំនិញ និង​សេវាកម្ម​របស់​​ខ្លួន​។ ចំណែក​​​អ្នក​ជំនាញ​លក់ភាគ​ច្រើន​​ក្លាយ​ជា​អ្នក​មាន​​។​

លោក​បាន​ឱ្យ​ដឹង​​ថា ​​​​​អ្នក​​លក់​ទាល់​តែ​ចេះ​អួត​​ ទើប​ក្លាយ​ជា​អ្នក​មាន​។ ​អ្នកចេះ​ធ្វើ​កុំព្យូទ័រ​ដ៏​ល្អ​ ធ្វើ​ទូរស័ព្ទ​ដ៏​ល្អ​ ផលិត​ឡាន​ដ៏​ល្អ​ បើ​មិន​ចេះ​ជំនាញ​លក់​ បើ​មិន​ចេះ​អួត​លក់​មិន​ដាច់​នោះ​ទេ​ មិន​មាន​លុយ​ទេ​ ហេតុនេះ​ពួកគេ​ទាល់តែ​ចេះ​លក់​ ហើយ​អ្នកលក់​មួយ​ណា​ដែល​មិន​ចេះ​អួត​។ ​ "អ្នក​លក់​ឡាន​ អួត​ឡាន​ខ្លួន​មានគុណ​ភាព​ល្អ​ ស៊ីសាំង​តិច​ សន្សំសំចៃ​ អាច​បើកបរ​គ្រប់​ស្ថានភាព​ជាដើម​។ គឺ​ល្អ​គ្រប់យ៉ាង​ ហើយ​ទាល់តែ​ចេះ​អួ​ត​អញ្ចឹង​​ ទើប​លក់​ឡាន​ដាច់​”។

ជា​លក្ខណៈ​ទ្រឹស្ដី​​ការ​លក់​គឺ​ជា​ជំនាញ​ ដែល​​សំខាន់​បំផុត​នៅ​ក្នុង​ការ​រកស៊ី​។​ ការ​លក់​​ជា​សរសៃ​ឈាម​ ដែល​នាំ​ឈាម​រត់​ទៅ​​គ្រប់​ទីកន្លែង​​នៃ​អាជីវកម្ម​របស់​លោក​អ្នក ហើយ​អ្នក​លក់​ចាំ​បាច់​ត្រូវ​មាន​ជំនាញ​បញ្ចុះ​បញ្ចូល​​អ្នក​ទិញ​ឱ្យ​ជឿ​លើ​ផលិត​ផល​របស់​ខ្លួន​។ សម្រាប់​លោក​ គីម ហ៊ាង ​អ្នក​ពូកែ​លក់​ ​គឺ​ជា​មនុស្ស​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ ជា​មនុស្ស​មាន​ឆន្ទៈ​ និង​ការ​គិតវែងឆ្ងាយ​ ដឹង​ពី​អតិថិជន​គោលដៅ​ និង​មើល​ឃើញ​ពី​អនាគ​ត។

​​​លោក​បាន​បន្ថែម​​​ថា​ ​​អ្នក​ជំនាញ​​ផ្នែក​លក់​ ​ភាគ​ច្រើន​បាន​​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​​ទីផ្សារ​ ​( Marketing & Sell) ​​​ ​។​ ​ចេញ​មក​អាច​​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ ​ និង​​មាន​​អត្រា​ខ្ពស់​ឈាន​​​ទៅ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​​ថ្ងៃ​អនាគត​ បើ​ប្រៀប​ធៀប​ទៅ​នឹង​​អ្នក​រៀន​ជំនាញ​ផ្សេង​។​

លោក​ គីម ហ៊ាង ហាក់​មាន​ចំណូល​ចិត្ត​ខ្លាំង​លើ​​ផ្នែក​ទិញ​លក់​សេវាកម្ម​ចាប់​តាំង​ពី​ឆ្នាំ​២០០១​ មក​​ចាប់​តាំង​ពី​លោក​​រក​ស៊ី​ខាង​សេវាកម្ម​ទេសចរ​ ។ លោក​ចេះ​រៀប​ចំ​កញ្ចប់​ទេសចរ​ ដោយ​ស្គាល់​​ក្រុមហ៊ុន​ឡាន ​សណ្ឋាគារ​ និង​កន្លែង​ដើរ​លេង​ច្រើន​ និង​បាន​បង្រៀន​មនុស្ស​រាប់​រយ​នាក់​ឱ្យ​ចេះ​ធ្វើ​ការងារ​នេះ​។ "ខ្ញុំ​ចាំ​កាល​ខ្ញុំ​រៀន​ឆ្នាំ​ទី៣​ យុវជន​ម្នាក់​ដែល​មក​ពី​ខេត្ត​ ជា​កូន​កំព្រា​ម្ដាយ ហើយ​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង​​បណ្ដើរ​ រៀន​មហាវិទ្យាល័យ​បណ្ដើរ​​ ហើយ​​​​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​ជាន់​ទី​២​នៅ​ផ្លូវ​កម្ពុជា​ក្រោម​បាន​​​” ។

មក​នៅ​ឆ្នាំ​២០០៦​ ​ជា​ចំណុច​ចាប់​ផ្ដើម​​ប្រលូក​ ជា​អ្នក​​​ទិញ​លក់​អចលនទ្រព្យ​ លោក​​​បាន​ស្គាល់​ជនជាតិ​កូរ៉េ​នាំ​​ទិញ​ដី​​ ដោយ​ផ្ដល់​ប្រាក់​​កម្រៃ​ជើង​សារ​​ដំបូង​ ៣%​ ​​​​​បាន​ ៥៤០​​ដុល្លារ ​ស្នើ​ទៅ​នឹង​​ប្រាក់​ខែ​ពីរ​ខែ​ ។​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ដ៏​ច្រើន​​នេះ​ ត្រូវ​បាន​​លោក​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​ខ្លា​​ ដែល​ស្គាល់​​ឈាម​។ ​បន្ទាប់​មក​ការងារ​របស់​​លោក​ភាគ​ច្រើន​ទាក់​ទង​នឹង​ការ​ទិញ​​លក់​ដី​៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម