• 2019-10-18 08:31:23
  • សេដ្ឋកិច្ច

បានវីងម៉ាស្ទ័រកាតឥតគិតថ្លៃហើយបានសំបុត្រយន្តហោះទៅសិង្ហបុរីទៀត

  • 2019-10-18 08:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះអតិថិជនដែលបានមកបង្កើតវីងម៉ាស្ទ័រកាតចាប់ពីថ្ងៃនេះរហូតដល់ 31 ខែធ្នូ 2019 នឹងមានឱកាសឈ្នះសំបុត្រយន្តហោះទៅមកប្រទេសសិង្ហបុរីភ្លាមៗ ។

អតិថិនចំនួន5នាក់នឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតដើម្បីទទួលបានសំបុត្រយន្តហោះទៅប្រទេសសិង្ហបុរី ដោយឥតគិតថ្លៃ។ ការចាប់ឆ្នោតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី2 នៃខែមករា 2020 ដោយមានការផ្សាយផ្ទាល់នៅហ្វេសប៊ុករបស់ធនាគារឯកទេសវីង ។

ជាមួយវីងម៉ាស្ទ័រកាត លោកអ្នកអាច ធ្វើការទូរទាត់ការចំណាយផ្សេងៗនៅគ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញាម៉ាស្ទ័រកាត មិនថាជាការទទួលទានអាហារ ទិញឥវ៉ាន ទិញសំបុត្រយន្តហោះ និងការធ្វើដំណើរជាមួយមធ្យោបាយផ្សេងៗ ព្រមទាំងទិញទំនិញនៅផ្សារអេអន ជាមួយការបញ្ចុះតម្លៃរហូតដល់20%។

ដើម្បីទទួលបានវីងម៉ាស្ទ័រកាតដោយឥតគិតថ្លៃ លោកអ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីងហើយបង្កើតវីងអនឡាញម៉ាស្ទ័រកាតដោយខ្លួនឯង ឬក៏អញ្ចើញទៅការិយាល័យកណ្តាលនៃធានាឯកទេសវីង ដោយភ្ជាប់មកជាមួយនូវបណ្ឌសម្គាល់ខ្លួននោះជាការស្រេច។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 855 23 999 989 | 012 999 489

អត្ថបទ៖ វិបុត្រ

មតិយោបល់