• 2019-10-19 01:30:00
  • ព័ត៌មាន

ទំនើបម៉េះ! ចង់ដឹងពីការថែទាំសុខភាព មានអ្នកបើកឲ្យសួរតាមចិត្ត

  • 2019-10-19 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្បាល​ណាស់ ម៉េច​សុខ​ៗឡើង​កន្ទួល​អញ្ចឹង​? មាន​រឿង​ជា​ច្រើន​កើត​ឡើង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ទន់​ខ្សោយ​ដោយ​មិន​ដឹង​ខ្លួន ហើយ​អ្នក​មិន​ដឹង​គួរ​សួរ​នរណា​ឲ្យ​បាន​ច្បាស់​លាស់!

ឥឡូវ​នេះ លែង​ជា​បញ្ហា​ហើយ! កម្មវិធី “តោះ​និយាយ​ពី​សុខភាព ឬ Healthtime Talk” មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក Healthogo ដើម្បី​ផ្តល់​ចំណេះ​ដឹង និង​ព័ត៌មាន​សំខាន់​ៗ​ពាក់​ព័ន្ធ​ការ​ថែរក្សា​សុខភាព និង​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ ដោយ​អ្នក​ជំនាញ។ កម្មវិធី​ផ្សាយ​ផ្ទាល់​រយៈពេល ៦០​នាទី​នេះ ចាប់​ផ្តើម​នៅ​ម៉ោង ១២​កន្លះ ហើយ​បញ្ចប់​នៅ​ម៉ោង ១​កន្លះ​រសៀល ៣​ដង​ក្នុង​មួយ​ខែ រៀងរាល់​ថ្ងៃ​សុក្រ​នៃ​សប្ដាហ៍​ទី​១ ទី​២ និង​ទី៤។

រាល់​សប្ដាហ៍ ​ទី១ កម្មវិធី Health time Talk នឹង​ពាំនាំ​នូវ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​សុខភាព​យ៉ាង​ស៊ី​ជម្រៅ និង​ផ្ដោត​លើ​ហានិភ័យ​ប្រឈម​ទៅ​នឹង​ជំងឺ​នានា ដោយ​មាន​ការ​ចូល​រួម​បក​ស្រាយ​ពី​សាស្ត្រាចារ្យ និង​វេជ្ជបណ្ឌិត​ឯកទេស​ទៅ​តាម​ប្រធានបទ​នី​មួយ​ៗ។

សម្រាប់​រាល់​សប្ដាហ៍​ទី ២ គឺ​ជា​កម្មវិធី​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ប្រធាន​បន្ត​ពី​សប្តាហ៍​ទី១ ដើម្បី​បើក​ឱកាស​ដល់​អ្នក​ចូល​រួម​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ប្រធានបទ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​តាមរយៈ​ការ​ឆ្លើយ​សំណួរ។

ចំណែក កម្មវិធី​ផ្សាយ​ផ្ទាល់​នៅ​រាល់​សប្ដាហ៍​ទី ៤ គឺ​ជា​កិច្ច​ពិភាក្សា​ស្ដី​ពី​គន្លឹះ​សុខភាព​ដែល​ផ្ដោត​លើ ការ​បរិភោគ​ត្រឹម​ត្រូវ លំហាត់​ប្រាណ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ (Healthy Lifestyle) សម្រាប់​ការពារ​ខ្លួន​ពី​ជំងឺ​នានា ដោយ​មាន​ការ​ចូល​រួម​បក​ស្រាយ​ពី​អ្នក​ជំនាញ​សុខ​ភាព ​សាស្ត្រាចារ្យ និង​វេជ្ជបណ្ឌិត​ឯកទេស​ទៅ​តាម​ប្រធានបទ​នីមួយ​ៗ​ផង​ដែរ។

តាមរយៈ​កម្មវិធី​ផ្សាយ​ផ្ទាល់ “តោះ​និយាយ​ពី​សុខភាព ឬ Healthtime Talk” បងប្អូន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន រួម​មាន៖ ការ​សិក្សា​ស្វែង​យល់​ពី​បញ្ហា និង​គន្លឹះ​សុខភាព យ៉ា​ង​សម្បូរ​បែប ការ​ប្រឹក្សា​យោបល់​ ឬ សាក​សួរ​ពី​បញ្ហា​សុខភាព​ទៅ​កាន់​វេជ្ជបណ្ឌិត​ឯក​ទេស និង​អ្នក​ជំនាញ​សុខភាព​ដោយ​ផ្ទាល់ និង​ភ្លាម​ៗ ​ជា​ពិសេស​គឺ​ការ​បង្កើន​ការ​ទំនាក់ទំនង​រវាង​អ្នក​ទស្សនា ក៏​ដូច​ជា​អ្នក​ជំនាញ​សុខភាព​ តាម​រយៈ​ការ​ចែក​រំលែក​ចំណេះ​ដឹង បទពិសោធន៍ ក៏​ដូច​ជា​មន្ទិល​សង្ស័យ​នានា​ទាក់​ទង​នឹង​សុខភាព និង​ការ​រស់​នៅ​តែ​ម្តង។

ក្នុង​នោះ កម្មវិធី​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់ ស្ករ​បៀម Coxil កៅ​អៀក​បៃតង Co-Plaster និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​មេនូឡាយ៍ ខេមបូឌា គាំទ្រ​ការ​ស្រលាញ់​សុខភាព និង​ក្រុមហ៊ុន​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​សុខភាព សុខមាល​ភាព​ផ្សេង​ទៀត​ផង​ដែរ។

ក្នុង​រដូវ​កាល​ទី​មួយ​នេះ ការ​ផ្សាយ​ផ្ទាល់​នឹង​ផ្ដោត​លើ​​សុខភាព​ម្ដាយ និង​ទារក សុខភាព​ស្ត្រី និង​សុខភាព​ផ្នែក​បេះដូង​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​វាគ្មិន​ដែល​ជា​សាស្ត្រាចារ្យ និង​វេជ្ជបណ្ឌិត​ឯកទេស​ដ៏​មាន​បទពិសោធន៍​ទៅ​តាម​ជំងឺ​នីមួយ​ៗ​ដូច​ជា៖

  • វេជ្ជបណ្ឌិត ហេង វីរដ្ឋ ឯក​ទេស​ជំងឺ​មហា​រីក និង ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត

  • លោក​ស្រី​វេជ្ជបណ្ឌិត យង់ ម៉ា​លី​សា​ដែត ឯកទេស​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត

  • សាស្ត្រាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

  • លោក​វេជ្ជ​បណ្ឌិត គុជ គីមសួរ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត

  • វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេស​ជំងឺ​បេះដូង និង​សរសៃ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត

  • លោកស្រី​វេជ្ជបណ្ឌិត មិន សេង​លាប បណ្ឌិត​ឯកទេស ជំងឺ​បេះដូង និង​សរសៃ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត

  • លោក​ស្រី​វេជ្ជ​បណ្ឌិត វន ម៉ាលីស វេជ្ជ​បណ្ឌិត​ឯកទេស ជំងឺ​បេះដូង និង​សរសៃ​ឈាម នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

ក្រៅ​ពី​នោះ ក៏​នៅ​មាន​ការ​ចូល​រួម​ពី​សាស្ត្រាចារ្យ និង​វេជ្ជបណ្ឌិត​ឯកទេស​ផ្សេង​ទៀត​សម្រាប់​កម្មវិធី​ផ្សាយ​ផ្ទាល់​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ងាយស្រួល​តាមដាន បាន​ទាំង​ចំណេះ​ដឹង បទ​ពិសោធន៍​ក្នុង​ការ​ថែ​ទាំង​សុខ​ភាព ព្រម​ទាំង​មាន​ឱកាស​ទទួល​បាន​កាដូ​ទៀត។

កុំ​ភ្លេច! ​រង់​ចាំ​តាម​ដាន​ទាំងអស់​គ្នា នៅ​រៀង​រាល់​ថ្ងៃ​សុក្រ សប្តាហ៍ទី១ ទី២ និងទី៤ នៅ​លើ​ទំព័រ​ហ្វេសប៊ុក Healthogo ចាប់​ពី​ម៉ោង ១២:៣០ នាទី ដល់ម៉ោង ០១:៣០ រសៀល។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ផ្សព្វផ្សាយ​អាច​ទាក់​ទង​តាមរយៈ ៖

អត្ថបទ៖ លីដា

មតិយោបល់