• 2019-10-21 02:59:00
  • ព័ត៌មាន

ជប៉ុនគ្រោងលើកលែងទោសដល់ឧក្រិដ្ឋជនជាងកន្លះលាននាក់ ក្រោម​ហេតុផលដ៏សំខាន់១

  • 2019-10-21 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋជន​ជាង​កន្លះ​លាន​នាក់ នឹង​ត្រូវ​បាន​លើក​លែង​ទោស​ហើយ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ជប៉ុន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

អ្នកទោស​ទាំង​នោះ នឹងត្រូវបានផ្តល់ការលើកលែងទោសចំពោះឧក្រិដ្ឋកម្មរបស់ពួកគេដើម្បីលើកទឹកចិត្តឱ្យកែខ្លួន និងស្តារនីតិសម្បទាឡើងវិញ។ ការ​លើក​លែង​ទោស​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​សាទរ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី Naruhito នៅ​ថ្ងៃ​អង្គារ​នេះ ដែល​មាន​ការ​ចូលរួម​ពី​ឥស្សរជន​មក​ពី ១៧៤​ប្រទេស ក៏​ដូច​ជា​អង្គការ​អន្ដរជាតិ​សំខាន់​ៗ។ ព្រះ​ចៅ Naruhito បាន​ឡើង​គ្រង​រាជ្យ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្រោយ​ព្រះ​បិតាព្រះចៅ Akihito សម្រេច​ដាក់​រាជ្យ​មុន​មួយ​ថ្ងៃ។ ការ​ដាក់​រាជ្យ​របស់​ព្រះ​ចៅ Akihito គឺ​ការ​ដាក់​រាជ្យ​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជាង ២​សតវត្ស​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស។

គួរ​ឲ្យ​ដឹង​ដែរ​ថា ការ​លើក​លែង​ទោស​នេះ នឹង​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​តែ​អ្នក​ជាប់​ទោស​ស្រាល​ៗ​ដូច​ជា​ការ​បំពាន​ច្បាប់​ចរាចរជាដើម ហើយអ្នក​ដែល​មាន​បញ្ហា​សុខភាព​​ក៏​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់