- 2019-10-21 06:42:41
- ព័ត៌មាន
ស្លាកយីហោ សរសេរអក្សរខ្មែរមិនត្រឹមត្រូវ រុះរើចោលនៅខេត្តព្រះសីហនុ
- 2019-10-21 06:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាកយីហោ សរសេរអក្សរខ្មែរមិនត្រឹមត្រូវ រុះរើចោលនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
យីហោ៣ស្លាក សរសេរមិនត្រឹមត្រូវតាមអក្សរខ្មែរ និងយីហោមានតែអក្សរចិន មិនមានអក្សរខ្មែរ ត្រូវបានរដ្ឋបាលរុះរើ និងណែនាំដល់ម្ចាស់ហាង នៅខេត្តព្រះសីហនុ។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានមានប្រសាសន៍ថា រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរវប្បធម៌ បានចុះរុះរើស្លាកយីហោចំនួន ៣ស្លាក នៅតំបន់អូរត្រេះ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
កន្លងមកមន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា ការលើកផ្លាកយីហោណាមួយ ដោយសរសេរអក្សរខ្មែរមិនត្រឹមត្រូវ ដូចជា ដាក់អក្សរខ្មែរនៅក្រោម អក្សរបរទេស ឬការសរសេរពាក្យមិនត្រឹមត្រូវណាមួយនោះ គឺជាការខុសនឹងច្បាប់របស់កម្ពុជា។