• 2019-10-22 08:19:52
  • ព័ត៌មាន

មកមើល ទិដ្ឋភាពព្រះចៅអធិរាជជប៉ុនឡើងគ្រងរាជ្យជាផ្លូវការ តាម​ទំនៀមទំលាប់បុរាណ

  • 2019-10-22 08:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជពិធី​ឡើង​គ្រង​រាជ្យ​ជា​ផ្លូវ​ការ​របស់​ព្រះចៅ​អធិរាជ​ជប៉ុន Naruhito ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ក្នុង​ប្រទេស​ជាង ២ពាន់​នាក់ និង​ភ្ញៀវ​អន្ដរជាតិ​មក​ពី ១៨០​ប្រទេស​ទៀត។ ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រាជវាំង​នៃ​ទីក្រុង​តូក្យូ ដោយ​គោរព​តាម​ទំនៀម​ទំលាប់​បុរាណ​ជប៉ុន។ បើ​ទោះបីជាអធិរាជ Naruhito បានដើរតួជាអធិរាជអស់រយៈពេលជិត ៦ ខែមកហើយក៏ដោយ ការឡើងគ្រងរាជ្យរបស់ព្រះអង្គនៅមិនទាន់ជាផ្លូវការទេ រហូតដល់បានធ្វើពិធីសាសនាជាបន្តបន្ទាប់រួមទាំងពិធីគោរពបូជាតាមបែបប្រពៃណីនៅថ្ងៃអង្គារនេះ​ផង​ដែរ។ ព្រះ​ចៅ Naruhito បាន​ឡើង​គ្រង​រាជ្យ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្រោយ​ព្រះ​បិតាព្រះចៅ Akihito សម្រេច​ដាក់​រាជ្យ​មុន​មួយ​ថ្ងៃ។ ការ​ដាក់​រាជ្យ​របស់​ព្រះ​ចៅ Akihito គឺ​ការ​ដាក់​រាជ្យ​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជាង ២​សតវត្ស​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស។ គួរ​ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​រាជ្យ​ចុង​ក្រោយ​បង្អស់ ត្រូវ​បាន​ធ្វើ​ដោយ​ព្រះ​ចៅ​អធិរាជ Kōkaku ដែល​ស្ម័គ្រចិត្ត​ចុះ​ពី​បល្ល័ង្ក​កាល​ពី​ថ្ងៃ​ទី ៧​ខែ​ឧសភាឆ្នាំ ១៨១៧៕

ខាងក្រោមនេះ គឺជា​ទិដ្ឋភាពព្រះចៅអធិរាជជប៉ុនឡើងគ្រងរាជ្យជាផ្លូវការ ទាមទំនៀមទំលាប់បុរាណ ៖

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់