• 2019-10-24 08:02:39
  • ព័ត៌មាន

ប៉ាពួញូហ្គីណេប្រកាសបិទទ្វាររោងចក្រផលិតថ្មពិលចិន តម្លៃរាប់លានដុល្លារព្រោះមូលហេតុ១

  • 2019-10-24 08:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេសប៉ាពួញូហ្គីណេ បាន​ចេញ​សេចក្ដី​បញ្ជា​ឲ្យ​បិទទ្វារ​រោងចក្រ​​របស់​ចិន​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ធនធាតិ និង​រ៉ែ​ឲ្យ​ដឹង​ថា​ខ្លួន​បាន​បញ្ជា​ឲ្យ​ម្ចាស់​រោងចក្រ Ramu Nickle បិទ​ទ្វារ​ភ្លាម​ៗ។ រោងចក្រ​នេះ ដំណើរ​ការ​ដោយ​រដ្ឋ​ចិន​សម្រាប់​រុករក​សារធាតុ​នីកែល​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​ថ្ម​ពិល និង​ឡាន​អគ្គិសនី។ នៅចុងខែសីហា យន្តការរបស់រោងចក្រសម្រាប់ដោះស្រាយការបញ្ចេញ​កាក​សំណល់បានបរាជ័យ ហើយ​បង្ហូរ​អង្គធាតុរាវដែលមានគ្រោះថ្នាក់ទៅក្នុងសមុទ្រ Bismarck ធ្វើ​ឲ្យ​ឆ្នេរ​ខ្សាច់​ប្រែ​ទៅ​ជា​ពណ៌​ក្រហម។

គួរ​ឲ្យ​ដឹង​ថា ការ​សម្រេច​បិទ​ទ្វារ​រោងចក្រ​ចិន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេលដែ​ល​អាជ្ញាធរ​ធនធាតន​រ៉ែ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដែល​ប៉ះពាល់​ដល់​បរិស្ថាន នៅ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ៕

ប្រភព៖ cnalifestyle ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់