• 2019-10-29 02:48:05
  • ព័ត៌មាន

ប្រសើរណាស់! ជនជាតិ​ថៃ​ពេញវ័យ​រាប់លាន​នាក់​ទទួលបាន​៤៥​ដុល្លារ​ម្នាក់​ដើម្បី​ចាយ​ក្នុងស្រុក​

  • 2019-10-29 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រជាជន​ថៃ​រាប់លាន​នាក់​កំពុង​សប្បាយ​ដើរ​ផ្សារ​ទិញ​អីវ៉ាន់ ដោយសារ​តែ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​មួយ​ដែល​ផ្តល់​អោយ​ជនជាតិ​ថៃ​ម្នាក់ៗ​១.០០០​បាត​(៤៥​ដុល្លារ​)​សំរាប់​ចំណាយ​នៅ​​ក្នុងប្រទេស​នា​ចុងឆ្នាំ​នេះ​។​

​កម្មវិធី «​ស៊ី ដើរ​ហាង ចំណាយ​» ជា​ផ្នែក​នៃ​កញ្ចប់​ថវិកា​១៤​ពាន់​លាន​បាត​ដែល​ត្រូវបាន​ដាក់​អោយ​អនុវត្ត​កាលពី​ខែ​សីហា​ចំ​ពេល​មាន​របាយការណ៍​អំពី​កំណើនសេដ្ឋកិច្ច​ខ្សោយ​បំ​​ផុត​នៅក្នុង​រយៈពេល​៥​ឆ្នាំ​។​ ​នៅ​ដំណាក់កាល​ពី​១ ពលរដ្ឋ​១០​លាន​នាក់​អាយុ​១៨​ឆ្នាំ​ឡើង ត្រូវ​ផ្តល់​កញ្ចប់​ថវិកា​អេឡិចត្រូវនិក​១.០០០​បាត​ក្នុង​ម្នាក់ៗ​។​លុយ​នេះ​ត្រូវ​ចំណាយ​លើ​អាហារ ការធ្វើដំណើរ សម្ភារ​ផ្ទះបាយ សេវា​ស្ប៉ា​និង​ការ​ស្នាក់នៅ​សណ្ឋាគារ​នៅ​ទីតាំង​កំណត់​ណាមួយ​នៅក្នុង​ប្រទេស​លើកលែងតែ​ក្នុង​ខេត្ត​ណា​ដែល​ពួកគេ​ស្នាក់នៅ​។​ការ​ធ្វើ​បែប​នេះ​ជា​ការជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​​ស្រុក​។​

​ដោយសារតែ​មនុស្ស​តែ​១​លាន​នាក់​ត្រូវ​កត់​ឈ្មោះ​សំរាប់​បាន​សិទ្ធិ​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ មនុស្ស​ជាច្រើន​ត្រូវ​រង់ចាំ​ចុះឈ្មោះ​ដល់​យប់​ជ្រៅៗ​និង​រាប់​ថ្ងៃ​។​អ្នកគ្រូ ហ្កា​ឡា​យ៉ា វង់សា​អាត វ័យ​៥៧​ឆ្នាំ បាន​និយាយថា​«​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ទទួល​បាន​វា​ទេ និង​បាន​បោះបង់​ក្រោយ​ព្យាយាម​អស់​៣​ថ្ងៃ​។​តែ​ជា​ការភ្ញាក់ផ្អើល ខ្ញុំ​បាន​ទទួល​វា​នៅ​ព្រឹក​បន្ទាប់​»​។​ ​អ្នកគ្រូ ហ្កា​ឡា​យ៉ា ដែល​ជា​អ្នកស្រុក​អាយុ​ទ្យា បាន​ប្រើ​លុយ​នេះ​សំរាប់​ទិញ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ដូចជា​ក្រដាសអនាម័យ សាប៊ូ ប្រេង​លាប​ខ្លួន​និង​ថ្នាំដុះធ្មេញ​នៅ​ផ្សារ​មួយ​ជិត​ផ្ទះ​​ក្នុង​ក្រុង​បាងកក​។​អ្នកគ្រូ​បាន​និយាយថា​«​ខ្ញុំ​មិន​មាន​ពេល​ធ្វើដំណើរ​ទេ តែ​នៅពេល​គេ​បង្កើត​កម្មវិធី​ហើយ យើង​ត្រូវ​ឆក់​ឱកាស​»​។​

​ចំណែក​និស្សិត​សកល​វិទ្យាល័យ​ម្នាក់​បាន​និយាយថា​«​ខ្ញុំ​ត្រូវ​រង់ចាំ​យូរ​ដល់​យប់​ជ្រៅ​។​ខ្ញុំ​ចង់​ធ្វើដំណើរ​ជុំវិញ​ថៃ​»​។​ ​កម្មវិធី​នេះ​ក៏​រង​ការរិះគន់​ព្រោះ​វា​ផាត់​ចេញ​អ្នកក្រ ដោយសារ​អ្នកចូលរួម​ត្រូវមាន​ទូរស័ព្ទ​ចល័ត​ដើម្បី​ដោ​ន​ឡូត កម្មវិធី​(app)​មួយ ដើម្បី​ទទួលបាន​ការបង់ប្រាក់​អេឡិចត្រូនិក​​តាម QR code ។​

​ទោះជា​យ៉ាងណា ដោយសារ​កម្មវិធី​ចែក​ប្រាក់​នេះ​ពេញ​និយម​រដ្ឋាភិបាល​បាន​បញ្ចេញ​ផែនការ​ដំណាក់កាល​ពី​២​កាលពី​ថ្ងៃ​ព្រហស្សតិ៍​មុន​។​តែ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​មនុស្ស​​កន្លះ​លាន​បាន​ចុះឈ្មោះ​សុំ​ប្រាក់​នេះ​៕

ប្រភព ៖ rasmeinews

មតិយោបល់