• 2019-10-31 10:00:00
  • ព័ត៌មាន

Wow! ចុះថ្លៃមែនតែធានាគុណភាព ដឹកជូនដល់ផ្ទះ Free ទៀត ពិសេសបំផុតពីសាខាថ្មី ផ្សារទំនើបព្រីនស៍

  • 2019-10-31 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកមិញនេះ ផ្សារទំនើបព្រីនស៍ សាខាទូលគោក ដែលជាសាខាទី ៩ បានសម្ពោធបើកលក់ជាផ្លូវការហើយ អមជាមួយប្រូម៉ូសិនដ៏ពិសេស គឺការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងការដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ ។

សាខាថ្មីនេះ មានទីតាំងនៅលើផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ភ្នំពេញ។ ចំពោះប្រភេទទំនិញវិញមានរហូតដល់ទៅជាង ៣០០០មុខឯណោះ ដែលអតិថិជនអាចរកបាននូវទំនិញប្រើប្រាស់ហូបចុក គ្រប់ប្រភេទយ៉ាងងាយស្រួលដោយមិនចាំបាច់ទៅច្រើនកន្លែង។ ជាងនេះទៅទៀតទំនិញដែលបញ្ចុះតម្លៃនៅក្នុងសាខាថ្មីទី៩ នេះមានដល់ទៅ ២០០ឯនោះ។

កាន់តែអស្ចារ្យ! នឹងមានការបញ្ចុះតម្លៃលើទំនិញគ្រប់មុខដល់ទៅ ៥០% នៅគ្រប់សាខាផ្សារទំនើបព្រីនស៍ទាំង ៩តែម្តងក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ។ ដូច្នេះកុំឲ្យខកខានឲ្យសោះ ព្រោះថាកម្មវិធីនេះមានត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី១១ វិច្ឆិកា ២០១៩

មិនទាន់អស់ទេ! អ្វីដែលពិសេសទៀតនោះ ប្រសិនបើលោកអ្នកមិនមានពេលក្នុងការមកទិញឥវ៉ាន់ ឬម្ហូបអាហារនោះអ្នកអាចធ្វើការកុម្ម៉ង់តាមរយៈ Facebook page ឬទាក់ទងមកតាមលេខទូរស័ព្ទ ៖ 088 5913 555។ រាល់ការទិញទំនិញអស់ចាប់ពី ២០ដុល្លាឡើងទៅ និងមានការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ជាក់ស្ដែង ក្នុងឱកាសសម្ពោធផ្សារទំនើបថ្មីនេះ ក៏ឃើញមានវត្តមានអាជ្ញាធរខណ្ឌទួលគោកបានចូលរួមដោយលោកបានឲ្យដឹងថាលោក សូមស្វាគមន៍ចំពោះការវិនិយោគទាំងអស់មកក្នុងខណ្ឌទួលគោក ក៏ដូចជានៅទូទាំងកម្ពុជាទាំងមូល ហើយលោកសូមសន្យារថានឹងជួយរៀបចំ សហការកុំឲ្យមានការកកស្ទះ ជួយសម្រួលដល់ប្រជាជន និងខាងផ្សារផងដែរ។

តួយ៉ាងផ្សារទំនើបព្រីនស៍ មានបុគ្គលិកខ្មែរដល់ទៅ ៨០%នេះគឺជាការលើកស្ទួយ ក៏ដូចជាផ្ដល់ឱកាសការងារដល់កូនខ្មែរជាច្រើន៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់