- 2019-11-05 08:13:08
- ព័ត៌មាន
ទៀតហើយ! ឆេះសម្បត្តិបេតិកភណ្ឌមួយទៀតរបស់ជប៉ុន បណ្ដាលឲ្យខូចខាតផ្ទួនៗ
- 2019-11-05 08:13:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ! ឆេះសម្បត្តិបេតិកភណ្ឌមួយទៀតរបស់ជប៉ុន បណ្ដាលឲ្យខូចខាតផ្ទួនៗ
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ផ្ទះខ្ទមមួយខ្នងដែលស្ថិតក្នុងតំបន់បេតិកភណ្ឌជប៉ុន ត្រូវបានអគ្គិភ័យឆាបឆេះនៅអាណាខេត្ត Gifu ប្រទេសជប៉ុនកាលពីថ្ងៃចន្ទកន្លងទៅ។
យោងតាមរបាយការណ៍ក្នុងតំបន់ឲ្យដឹងថា ផ្ទះមួយខ្នងដែលស្ថិតនៅតំបន់បេតិកភណ្ឌបុរាណ Gassho-Zukuri បានឆាបឆេះនៅវេលាម៉ោងប្រមាណ ២:៤០នាទីរសៀល។ ក្រុមពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុភ្លាមៗ និងពន្លត់ភ្លើងដោយជោគជ័យទាន់ពេលវេលា ហើយមិនមានរបាយការណ៍ពីអ្នករងរបួសណាមួយនោះទេ។ ក្រោយកើតហេតុ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជុំវិញមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង។
គួរឲ្យដឹងថា ភូមិ Gassho-Zukuri គឺជាតំបន់បេតិកភណ្ឌមួយរបស់ UNESCO ដែលបានសាងសង់អស់រយៈពេលជាច្រើនរយឆ្នាំមកហើយ និងមានភាពល្បីល្បាញដោយសារដំបូងប្រក់ស្បូវ។ លើសពីនេះទៀត ហេតុការណ៍នេះកើតឡើងរយៈពេលមិនដល់មួយសប្ដាហ៍ផងក្រោយពេលដែលប្រាសាទ Shuri អាយុកាលជាង ៦០០ឆ្នាំត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់៕