• 2019-11-06 07:56:59
  • សេដ្ឋកិច្ច

កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវា វីង គឺផ្ញើភ្លាមបានលុយភ្លាម​

  • 2019-11-06 07:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត​ បានឲ្យដឹងថា​ ឥឡូវនេះ អតិថិជនមិនបាច់រងចាំយូរ ឬក៏ដើររកមើលកន្លែងដកលុយទៀតនោះឡើយ គ្រាន់តែមានកម្មវិធីស្មាតហ្វូនវីង នោះជាការស្រេច។

អតិថិជនរបស់វីងទាំងអស់នៅគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា អាចទទួលបានលុយពីអ្នកផ្ញើឲ្យភ្លាមៗ ដោយគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ហើយចុចលើTransfer (ផ្ទេរប្រាក់) បន្ទាប់មកចុចលើ code2Wing (លេខកូដមកវីង) ហើយធ្វើការជ្រើសរើស Wing សម្រាប់ការផ្ញើលុយក្នុងស្រុក ឬក៏ MoneyGramសម្រាប់ការផ្ញើលុយមកពីក្រៅប្រទេស បន្ទាប់មកបំពេញលេខកូដ និងព័ត៌មានផ្សេងៗ នោះទឹកប្រាក់នឹងចូលក្នុងគណនីវីងរបស់លោកអ្នកភ្លាមៗ។

បើសិនជាលោកអ្នកមិនទាន់មានកម្មវិធីស្មាតហ្វូនវីង លោកអ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីងពី App Store ឬ Google Play ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 855 23 999 989 | 012 999 489

អត្ថបទ៖ វិបុត្រ

មតិយោបល់