- 2019-11-07 08:25:36
- ព័ត៌មាន
ដែនជម្រកសត្វព្រៃកែវសីមា មានកំណត់ត្រាប្រភេទសត្វ និងរុក្ខជាតិដ៏គួរឲ្យភ្ញាក់ផ្អើល
- 2019-11-07 08:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដែនជម្រកសត្វព្រៃកែវសីមា មានកំណត់ត្រាប្រភេទសត្វ និងរុក្ខជាតិដ៏គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃនេះបានឲ្យដឹងថាដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី មានប្រភេទសត្វ និងរុក្ខជាតិសរុបជិត១០០០ប្រភេទ មានទាំងថនិកសត្វ ល្មូន ត្រី សត្វល្អិត និងផ្សិតជាដើម។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសរសេរលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមថា៖ «តាមរយៈក្រុមអ្នកធ្វើប្រព័ន្ធពណ៌នា(Taxonomic Group)ប្រភេទសត្វបានបង្ហាញឱ្យឃើញនូវកំណត់ត្រាប្រភេទសត្វជាច្រើននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា សរុប ចំនួន ៩៥៩ប្រភេទ»។
ឯកឧត្តមសរសេរបន្តថាថនិកសត្វ ៩៤ប្រភេទ ដើមឈើ និងរុក្ខជាតិនានា ២៦៧ប្រភេទ សត្វស្លាប ៣៥៦ប្រភេទ ល្មូន ៥៤ប្រភេទ ត្រី ៦៨ប្រភេទ សត្វឆ្អឹងកង ២៨ប្រភេទ សត្វល្អិត ៧៥ប្រភេទ និងផ្សិត ១៧ប្រភេទ៕