- 2019-11-10 01:00:00
- ព័ត៌មាន
នៅអាស៊ានមានតែក្រុមហ៊ុន PassApp មួយគត់ ទទួលបានពានលំដាប់អន្តរជាតិនេះ
- 2019-11-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាស៊ានមានតែក្រុមហ៊ុន PassApp មួយគត់ ទទួលបានពានលំដាប់អន្តរជាតិនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន PassApp Technologies Ltd. ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានរង្វាន់ធុរកិច្ចអាស៊ានប្រចាំឆ្នាំ ២០១៩ ផ្នែក Digitalized MSME ប្រចាំតំបន់អាស៊ាន។ ការជ្រើសរើសអ្នកទទួលបានពាននេះគឺផ្អែកលើការវាយតម្លៃរបស់គណៈកម្មការមកពីប្រទេសអាស៊ាននានា។
កម្មវិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានប្រចាំឆ្នាំ ២០១៩នេះដែរ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលមានទីតាំងនៅមជ្ឈមណ្ឌលតាំងពិពណ៌ IMPACT នាទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗជាច្រើននាក់ រួមមានប្រធាននៃសហព័ន្ធធនាគារថៃ, អនុប្រធានសភាពាណិជ្ជកម្មថៃ និង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ផងដែរ។
គួរដឹងថាក្រុមហ៊ុន PassApp Technologies មានផ្ដល់ជូននូវសេវាកម្មហៅតាក់ស៊ី ឬ ម៉ូតូកង់បី តាមរយៈកម្មវិធីនៅលើទូរសព្ទដៃ ដែលជាសេវាដ៏ពេញនិយមជាងគេមួយប្រចាំប្រទេសកម្ពុជា។ ដើម្បីដំឡើងកម្មវិធី PassApp អាចចុចទីនេះសម្រាប់ iOS និងចុចទីនេះសម្រាប់ Android៕