• 2019-11-11 01:10:00
  • ព័ត៌មាន

គន្លឹះកសាងជីវិតរីករាយ តាមរយៈរបៀបរស់នៅប្រកបដោយសុខភាពល្អ

  • 2019-11-11 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលកម្ពុជាជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនរហ័សបំផុតនៅក្នុងតំបន់ តាមរយៈកំណើនសេដ្ឋកិច្ចថេរប្រចាំឆ្នាំ ប្រជាពលរដ្ឋកម្ពុជាក៏កំពុងទទួលបានកម្រិតជីវភាពដែលល្អប្រសើរជាងមុនផងដែរ។ គ្រួសារជាច្រើន មានរបៀបរស់នៅប្រសើរជាងកាលពីមុន ដោយអ្នកជំនាន់ថ្មីចំណាយពេលវេលាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជួបជុំមិត្តភក្តិ ញ៉ាំអាហារខាងក្រៅ ជាទូទៅពួកគេមានរបៀបរស់នៅជឿនលឿនជាងមុន។

ប៉ុន្តែការមានរបៀបរស់នៅមួយប្រកបដោយសុខភាពល្អ វាមិនងាយស្រួលដូចការនិយាយនោះទេ។ ភាពមមាញឹកនៅក្នុងការរស់នៅប្រចាំថ្ងៃ ពេលខ្លះអាចធ្វើឱ្យយើងមើលរំលងគុណប្រយោជន៍នៃការញ៉ាំអាហារដែលមានជីវជាតិត្រឹមត្រូវ ការពិនិត្យសុខភាព និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

សូមកុំភ្លេចអ្វីដែលសំខាន់បំផុតសម្រាប់យើង! តើមានអ្វីដែលសំខាន់ជាងសុខភាពរបស់យើងទៀត? ការមានសុខភាពល្អ គឺជាគន្លឹះមួយដែលនាំឱ្យជីវិតរស់នៅប្រកបដោយភាពរីករាយ។ “សុខភាព ជាទ្រព្យសម្បត្តិ” នេះ ជាសុភាសិតដ៏ល្បីល្បាញ និងមានអត្ថន័យបំផុតសម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកមានសុខភាពមិនល្អ អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកនឹងរងផលប៉ះពាល់ដូចគ្នា។

ដើម្បីណែនាំអំពីសារៈសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ និងយូរអង្វែង ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនអាហាររូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក នឹងរៀបចំកម្មវិធី “ដំណើរទេសចរណ៍ Nestlé សុខភាពកាន់ប្រសើរ & ជីវិតកាន់តែរីករាយ“ ដែលនឹងធ្វើដំណើរតាមបណ្តារខេត្ត-ក្រុងសំខាន់ៗចំនួន៧ រៀងរាល់ថ្ងៃចុងសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៩ ខែធ្នូ នាឆ្នាំនេះ។

គោលបំណងនៃកម្មវិធីដំណើរទេសចរណ៍នេះ គឺដើម្បីអប់រំ និងលើកកម្ពស់គុណភាពជីវិតតាមរយៈការផ្តល់ចំណេះដឹងស្តីអំពីសារៈសំខាន់នៃរបៀបរស់នៅប្រកបដោយសុខភាពល្អ។ តាមរយៈការផ្តល់ព័ត៌មាន និងដំបូន្មានដែលណែនាំដោយអ្នកជំនាញអាហារូបត្ថម្ភ។ Nestlé សង្ឃឹមថា​ប្រជាជនកម្ពុជានឹងយល់កាន់តែច្បាស់ នៅពេលធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ អំពីអ្វីដែលត្រូវទទួលទាន និងរបៀបដែលនឹងនាំផលវិជ្ជមានដល់សុខុមាលភាពទូទៅរបស់ពួកគាត់។

កម្មវិធីដំណើរទេសចរណ៍នេះ នឹងផ្តល់នូវឱកាសជាច្រើនរួមមាន៖ ការពិនិត្យសុខភាព និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ការធ្វើលំហាត់ប្រាណដូចជា ការរាំ និងការបង្វឹលកង ព្រមទាំងការកម្សាន្តរីករាយផ្សេងទៀតដូចជាការថតរូប ការចាប់ឆ្នោតផ្សងសំណាង ការភ្លក្សផលិតផលដោយឥតគិតថ្លៃ និងការប្រឡងច្រៀងខារ៉ាអូខេជាដើម។ DJ Nana នឹងចែករំលែកគន្លឹះផ្ទាល់ខ្លួនរបស់គាត់អំពីរបៀបធ្វើយ៉ាងណាឱ្យទទួលបានជីវិតដែលប្រកបដោយសុខភាពល្អ និងរីករាយ។ ទន្ទឹមនឹងនេះ អ្នកជំនាញអាហារូបត្ថម្ភក៏នឹងផ្ដល់ការពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភសំខាន់ៗ ដែលកំពុងប្រឈមនៅកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។

ដល់ពេលដែលត្រូវថែទាំសុខភាពរបស់លោកអ្នកហើយ! សូមស្វែងរកទីតាំងកម្មវិធីដំណើរទេសចរណ៍ Nestlé ដែលស្ថិតនៅជិតលោកអ្នក និងស្វែងយល់អំពីគន្លឹះដែលអាចធ្វើឱ្យលោកអ្នករស់នៅប្រកបដោយសុខភាពល្អប្រសើរ និងជិវីតរីករាយ។

តោះ! យើងនាំគ្នារស់នៅប្រកបដោយសុខភាពល្អទាំងអស់គ្នា!!

មតិយោបល់
អត្ថបទពេញនិយម