• 2019-11-09 04:57:56
  • ព័ត៌មាន

គ្មានអ្វីមករំខាន ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦របស់កម្ពុជាឡើយ

  • 2019-11-09 04:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៩​ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រកម្ពុជា​ ព្រះ​ករុណា ព្រះបាទសម្តេច​ព្រះ​ បរមនាថ នរោត្តម សីហមុនី។

ក្នុង​ពិធីនេះក៏មានការ​ចូលរួម​អមព្រះរាជដំណើរព្រះមហាក្សត្រកម្ពុជាពីសំណាក់​ សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ សម្តេចអគ្គមហាពញ៉ាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ សម្តេច​អគ្គសនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងមន្រ្ដី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សា​នុសិស្ស កងទ័ព និងមហាជន​ជាច្រើន​នាក់​ទៀត។

ខាងក្រោមនេះជាបណ្តុំរូបថតនៃខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា ឆ្នាំ២០១៩៖

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់