• 2019-11-10 11:17:53
  • ព័ត៌មាន

វីដេអូខ្លី!​ ប្រាប់​ពី​គោលបំណង​ដាក់​ប៉េងប៉ោង​ជាប់​ធុងសំរាម​ នៅឯពិធីបុណ្យ​អុំទូក

  • 2019-11-10 11:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដើរលេងអុំទូក​ ដែល​ចង់ស្វែងរក​ធុងសំរាម​ គ្រាន់តែឃើញប៉េងប៉ោង​​បង្ហោះ មានអក្សរ "ស្អាត" នោះ​ជា​កន្លែង​ចោល​សំរាម។ តើ​ហេតុ​អ្វី​បាន​ជា​ដាក់​ប៉េងប៉ោង​​ចងភ្ជាប់​ធុងសំរាម​ នៅ​ឯពិធីបុណ្យ​អុំទូក? ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខ្លី​មួយ​នេះ នៅខាង​ក្រោម៖

ការដាក់ប៉េងប៉ោងដ៏ស្រស់បំព្រងនៅតាម​ធុងសំរាម​នេះ គឺ​ក្នុង​គោល​បំណង​សំខាន់​ដើម្បី​ឲ្យ​អ្នកដើរលេង​អុំទូក​ងាយស្រួល​ស្វែង​រក​ធុងសំរាម ដែល​នេះជា​យុទ្ធនាការ​របស់​គម្រោង «ភ្នំពេញស្អាត» ចង់​ឲ្យ​គ្រប់​គ្នា​​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​ពិធី​បុណ្យ​អុំទូក។

ទន្ទឹមនឹង​នេះ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែនេះក្រុមការងាររបស់ស្អាតមិនត្រឹមតែបានដាក់ប៉េងប៉ោងដ៏ស្រស់បំព្រងនៅតាមធុងសំរាម​ទេ តែក៏បានរៀបចំដាក់ស្តង់នៅតាមបណ្ដោយសួនច្បារមាត់ទន្លេទល់មុខផ្លូវ 178 ផងដែរ។

តាមរយៈផេកផ្លូវការ ភ្នំពេញស្អាត Phnom Penh Saat បាន​បញ្ជាក់​ថា ក្រុមការងារបានរៀបចំជាសកម្មភាពសប្បាយៗជាច្រើននៅតាមស្តង់សម្រាប់ទទួលបងប្អូនជនរួមជាតិឱ្យចូលរួមកម្សាន្ត និងទទួលយកសារអប់រំមានតម្លៃ។ ហើយក៏មានការចែកជូនជាទឹកក្រូចនិងរង្វាន់ផ្សេងៗទៀតផង!

សម្រាប់បងប្អូនដែលមានគម្រោងមកលេងបុណ្យអុំទូកនៅតាមមាត់ទន្លេ កុំភ្លេចចូលរួមសកម្មភាពជាច្រើនរបស់ស្អាតណា៎។

សូមចូលរួមចែរក្សាសណ្ដាប់ធ្នាប់បរិស្ថានទាំងអស់គ្នាដើម្បី សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ

រូបភាព៖ ផេករបស់ ភ្នំពេញស្អាត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម