• 2019-11-10 13:31:45
  • ព័ត៌មាន

ព្រះករុណាព្រះបាទសម្ដេ​ច​ព្រះ​​បរមនាថ នរោត្ដម សីហមុនី យាងប្រទានភ្លើងទៀនជ័យ

  • 2019-11-10 13:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការប្រកួតចប់ថ្ងៃទី១​ ពីសំណាក់ទូកទាំង២៩៧ទូកមកពីបណ្តាលខេត្តនានា នៅ​រា​ត្រី​ថ្ងៃដដែលនេះដែរ ព្រះករុណា ព្រះបាទសម្ដេ​ច​ព្រះ​​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះ​រាជហឫទ័យ ស្ដេចយាងប្រទាន ភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យ​ប្រ​ទីប​ដែ​ល​​មកពីស្ថាប័នចំនួន១៤ ចាប់ផ្ដើមចេញដំណើរ បណ្ដែ​ត​ឡើង​តាមដងទន្លេសាប។

ប្រ​ទីប​ដែ​ល​​មកពីស្ថាប័នចំនួន១៤ ប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសភា ប្រទី​បរដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងយុត្តិធម៌ ប្រទីបក្រសួងការពារជាតិ ប្រទីប​ក្រ​សួងមហាផ្ទៃ ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីបក្រសួងទេសចរណ៍ ប្រទីបក្រសួងរ៉ែនិងថាមពល ប្រទីប​ក្រ​សួ​ង​វប្បធម៌ និងវិចិត្រសិល្បៈ និង ប្រទីបសាលារាជធានីភ្នំពេ​ញ ចាប់ផ្ដើមចេញដំណើរ បណ្ដែ​ត​ឡើង​តាមដងទន្លេសាប ពីត្បូងទៅជើង ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជ​ពិ​ធី​បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម