• 2019-11-14 03:15:15
  • ព័ត៌មាន

រដ្ឋបាល​រាជធានីភ្នំពេញ​គ្រោង​សាង​សង់​ស្ពានអាកាសថ្មើរ​ជើង​មួយ​កន្លែង​ទៀត​

  • 2019-11-14 03:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​សាងសង់ស្ពាន​អាកាស​ថ្មើ​ជើង​មួយ​កន្លែង​ទៀត​នៅ​នៅចំណុចផ្លូវប្រសព្វជាបួនស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម។ នេះ​បើ​តាម​ការ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ។

(រូបភាព៖ រដ្ឋបាល​រាជធានីភ្នំពេញ)

ប្រ​ភព​ខាង​លើ​សរសេរថា៖ «ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន​ Space Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម)​ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ»៕

(រូបភាព៖ រដ្ឋបាល​រាជធានីភ្នំពេញ)

អត្ថបទ៖ ទូច សុខា

មតិយោបល់