• 2019-11-14 03:35:00
  • ព័ត៌មាន

សិស្ស​ប្រុស​អាយុ​១៤​ឆ្នាំ ស្រែក​ខ្លាំង​ៗ​ថា “កូន​ស្រលាញ់​ម៉ាក់” ហើយ​លោត​សម្លាប់​ខ្លួន

  • 2019-11-14 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បីជា​កូន​របស់​ខ្លួន​បាន​សម្លាប់​ខ្លួន​ហើយ​គ្រួសារ​ពិត​ជា​ចង់​ដឹង​ពីមូលហេតុ​យ៉ាងខ្លាំង​ក៏​ដោយ តែ​សាលា​បែរ​ជា​លាក់​យ៉ាង​ជិត ព្រម​ទាំង​គ្មាន​បំណង​សហការ​ទាល់​តែ​សោះ។

ហេតុការណ៍​ដ៏​តក់​ស្លុត​បាន​កើត​ឡើង​លើ​​យុវជន​វ័យ​១៤​ឆ្នាំ ឈ្មោះ Wang Jiale មក​ពី​ខេត្ត Sichuan ប្រទេស​ចិន បាន​ត្រលប់​មក​ពី​សាលា​រៀន​ ហើយ​​ទទួល​ទាន​បាយ​ដូច​សព្វ​ថ្ងៃ។ ក្រោយពេល​ចូល​បន្ទប់​សម្រាក​បាន​មួយ​ភ្លែត Wang បាន​ចេញ​មក​វិញ​ហើយ​ស្រែក​ថា៖ ម៉ាក់​អើយ! កូន​ស្រលាញ់​ម៉ាក់ បន្ទាប់​មក​ក៏​លោត​ពី​ជាន់​ទី​១៤​សម្លាប់​ខ្លួន ហើយ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង។

នៅ​ពេល​នោះ ម្ដាយ​របស់ Wang គ្រាន់​តែ​ឮ​សំឡេង​កូន​ភ្លាម ក៏​រត់​ចូល​បន្ទប់​ភ្លាម​​នៅ​តែ​មិន​ទាន់។ មុន​ពេល​លា​ចាក​លោក យុវជន​នេះ​បាន​បន្សល់​ទុក​នូវ​សំបុត្រ​២​សន្លឹក សម្រាប់​គ្រួសារ​មួយ និង​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​មួយ។

នៅ​ក្នុង​សំបុត្រ​ទី​១ ក្មេង​នេះ​បាន​សរសេរ​ថា៖ ខ្លួន​សូមទោស​គ្រួសារ ហើយ​ចង់​ឲ្យ​គ្រួសារ​គោរព​ការ​សម្រេច​ចិត្ត​របស់​គេ។​ តាំង​ពី​ដំបូង​មក គេ​តែង​ធ្វើ​ដូច​ខ្លួន​មាន​មិត្តភ័ក្ដិ​ច្រើន​ តែ​ការ​ពិត​គេ​គ្មាន​ទេ រាល់​យប់​មុន​ពេល​គេង គឺ​តែង​យំ​ម្នាក់​ឯង​ជា​និច្ច។

សម្រាប់​សំបុត្រ​ទី​២ នោះ​គេ​បាន​សរសេរ​ថា៖ ការ​វាយ​ប្រហារ​ដោយ​សម្ដី ក៏​បង្ក​ឲ្យ​មាន​របួស​ច្រើន​ដែរ ទោះ​ជា​អចេតនា ឬ​ចេតនា​ក៏ដោយក៏​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​នរណា​ម្នាក់ អាច​ល្អ​នឹង​ខ្ញុំ​ជាង​នេះ។ ដោយ​មិន​អស់​ចិត្ត​នឹង​ការ​ស្លាប់​របស់​កូន ម្ដាយ Wang បាន​ទៅ​ដល់​សាលា ហើយ​ដឹង​ថា​កូន​ខ្លួន​តែង​រត់​ឡើង​លើ​អគារ​ច្រើន​ដង ព្រម​​ទាំង​យំ និង​ត្រូវ​គ្រូ​ស្ដី​ឲ្យ។

យ៉ាងណាក្ដី ទោះ​បី​ជា​អ្នក​ម្ដាយ​រូប​នេះ សុំ​យ៉ាង​ណា​ក៏​ដោយ តែ​ខាង​សាលា​មិន​ព្រម​សហការ​ឡើយ ហើយ​មិន​​ព្រម​​ប្រគល់​របាយការណ៍ សៀវភៅតាមដាន ក៏ដូច​ជា​កាមេរ៉ា​សុវត្ថិភាព​ឲ្យ​គ្រួសារ​របស់ Wang នោះ​ទេ។ នៅ​ពេល​នេះ ប៉ូលិស​នៅ​តែ​ស៊ើប​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់