• 2019-11-14 06:23:31
  • ព័ត៌មាន

រកឃើញហ្វូស៊ីលពូជស្វាធំបំផុត រស់នៅលើផែនដី ២លានឆ្នាំមុន បង្កប់រឿងរ៉ាវភ្ញាក់ផ្អើល

  • 2019-11-14 06:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វូស៊ីល​ធ្មេញ​សត្វ​ស្វា​ធំ​ជាង​គេ​បង្អស់​ដែល​ធ្លាប់​រស់​នៅ​លើ​ផែន​ដី បាន​បញ្ចេញ​ពន្លឺ​ថ្មី​ពី​ការ​សិក្សា​នៃ​ការ​វិវត្ត​របស់​ពូជ​ស្វា។

សត្វ​ស្វា​ប្រភេទ Gigantopithecus blacki ត្រូវបានគេជឿថាមានកម្ពស់ជិត ៣ ម៉ែត្រ និង​មាន​ទម្ងន់​រហូត​ដល់​ជាង ៦០០ គីឡូក្រាម។ នៅក្នុង​ការ​ស្រាវជ្រាវ​ដ៏​ជឿនលឿន​មួយ អ្នកវិទ្យាសាស្ត្របានរក​ឃើញ​ភស្តុតាងម៉ូលេគុលពីធ្មេញហ្វូស៊ីលសត្វស្វាដែលមានអាយុកាល ២លានឆ្នាំ​មុន នៅ​ក្នុង​​រូង​ភ្នំ​ប្រទេស​ចិន។ យោង​តាម​សាស្ត្រាចារ្យ Frido Welker មក​ពី​សកលវិទ្យាល័យ Copenhagen ឲ្យ​ដឹង​ថា "វា​អាច​ជា​ខ្សែ​ស្រឡាយ​នៃ​ស្វា​ឪ, ស្វា​អូរ៉ងអូតង់ ឬ​ក៏​អំបូរ​មនុស្ស​យើង។” ការ​រក​ឃើញ​ថ្មី​នេះ អាច​ជា​ពន្លឺ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​សិក្សា​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្វា​ប្រភេទ Gigantopithecus Blacki ដាច់​ពូជ​ពី​ភព​ផែនដី។

គួរ​ឲ្យ​ដឹង​ថា Gigantopithecus blacki ត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងឆ្នាំ ១៩៣៥ ដោយផ្អែកលើគំរូធ្មេញតែមួយ។ ស្វា​ពពួក​នេះ ត្រូវ​បាន​គេ​ជឿ​ថា​រស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាំង​ពី ២​លាន​ឆ្នាំ​ដល់ ៣០​ម៉ឺន​ឆ្នាំ​មុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់