• 2019-11-14 09:54:52
  • ព័ត៌មាន

មកមើល ដើមឈើអាយុកាលជាង ១ពាន់ឆ្នាំ ជ្រុះស្លឹកពណ៌លឿងខ្ចីទាក់ទាញបំផុតនៅចិន

  • 2019-11-14 09:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ដើម​ឈើ​អាយុ​កាល ១ ៤០០​ឆ្នាំ​មួយ​ដើម​ប្រភេទ Ginkgo ក្នុង​ប្រទេស​ចិន កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស។ ស្លឹក​ឈើ​ពណ៌​លឿង​ខ្ចី ចាប់​ផ្ដើម​ធ្លាក់​មក​លើ​ដី​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​មក ដែល​ធ្វើ​ឲ្យ​ដី​នៅ​ជុំវិញ​មាន​ពណ៌​លឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ដើមឈើ​ចំណាស់​នេះ ត្រូវ​បាន​ដាំ​នៅ​ក្នុង​វិហារ Gu Guanyin នៃ​ភ្នំ Zhongnan ហើយ​តែង​បង្អួត​សម្រស់​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ។ ដើម​ឈើ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​នៅ​លើ​ភព​ផែន​ដី​អស់​រយៈ​ពេល​ជាង ២០០​ឆ្នាំ​មក​ហើយ ពោល​គឺ​មាន​អាយុ​កាល​ដំណាល​គ្នា​ជាមួយ​ដាណូស័រ៕

ខាងក្រោមនេះ គឺជាដើមឈើអាយុកាលជាង ១ពាន់ឆ្នាំ ជ្រុះស្លឹកពណ៌លឿងខ្ចីទាក់ទាញបំផុតនៅចិន ៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម