• 2019-11-15 09:37:32
  • សុខភាព

ខែរងាចូល​មក​ដល់ប្រយ័ត្នជំងឺទាំងនេះ ពិសេស​កុមារ និងមនុស្សចាស់​

  • 2019-11-15 09:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​សុខាភិបាល​ឲ្យដឹងថា​ក្នុង​រយៈ​ពេល​ដែលអាកាសធាតុ​អាចចុះ​ត្រជាក់ ឬរងា​ចន្លោះពី​ខែ​វិច្ឆិកា ដល់ខែ​កុម្ភៈ ខាង​មុខ ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះសុខភាព ដែលអាច​កើតមានជំងឺ​ដូចជា​ផ្ដាសាយ និង​អាល់លែហ្ស៊ី ជាដើម។

ក្នុង​សេចក្ដីជូនដំណឹងចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​សុខាភិបាល​លើក​ឡើងថា​ជំងឺដែល​ជួប​ប្រ​ទះ​ក្នុង​អំឡុង​ពេលនេះ​គឺផ្ដាសាយ រលាក​ផ្លូវ​ដង្ហើម​ និង​អាល់លែហ្ស៊ី ដែលមាន​រោគសសញ្ញា​ដូច​ជាហៀរ​សំបោរ រលាក​បំពង់​ក ឬច្រមុះ ក្អក រលាកក្រ​ពះពោះវៀន ជំងឺហឺត ជំងឺថបអារម្មណ៍ ស្ត្រេស រមាស់ស្បែក និង​ជំងឺគាំង​បេះដូងជា​ដើម។

វិធានការ​សម្រាប់​ដោះ​ស្រាយ​បញ្ហានេះ​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​យក​ចិត្តទុក​ដាក់ជាពិសេស​ដល់​កុមារ និង​មនុស្ស​ចាស់ ដោយ​ត្រូវ​ស្លៀក​ពាក់ ខោអាវ​ក្រាសៗ រុំកឲ្យជិត ពាក់​មួក ស្រោម​ដៃ និង​ពិសាទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​កុំ​ឲ្យ​ធាតុ​ត្រជាក់ប៉ះខ្លួន​ដោយ​ចំហរ ធ្វើ​យ៉ាង​ណារក្សា​កម្ដៅ​ក្នុង​ខ្លួន។​

បើ​មាន​ករណី​សង្ស័យ​ពី​រោគសញ្ញា​​ណាមួយ​ត្រូវ​ស្វែង​រក​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យនៅ ជិត​បំផុត៕

វិធានការ​លម្អិត៖

អត្ថបទ៖ ទូច សុខា

មតិយោបល់