• 2019-11-18 07:12:08
  • ព័ត៌មាន

ក្រុម​ហ៊ុន​ធំពីរ​បរិច្ចាគទាំងថវិកា និង​ស្បែកជើង​ដល់​អង្គការ​អាហ្វេស៊ីប កម្ពុជា

  • 2019-11-18 07:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co., Ltd ​បាន​ធ្វើយុទ្ធនាការសប្បុរសធម៌ 3L រដូវកាលទី ៤ ដល់អង្គការ អាហ្វេស៊ីប កម្ពុជា ដោយ​រួម​មាន​ទាំង​ថវិកា និង​ស្បែក​ជើង​ជាង​១០០​គូ​ផង។

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co., Ltd ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ ថៃ-ជប៉ុន បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងស្បែកជើងប៉ាតា ១១១ គូ ប្រគល់​ឲ្យ​អង្គការ​អាហ្វេស៊ីប កម្ពុជា ដែលជាអង្គការគាំទ្រស្ត្រីនិងកុមារដែលកំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពាននានា ក៏ដូចជាផ្តល់ការអប់រំនិងផ្ដល់នូវក្ដីសង្ឃឹមដើម្បីសេចក្ដីសុខសុភមង្គលនាពេលអនាគត។

កម្មវិធីសប្បុរសធម៌ 3L រដូវកាលទី៤ ដែលត្រូវបានរៀបចំឡើងដោយ ស៊ូគូប៊ូស៊ុ គឺដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្រ Facebook Page របស់ស៊ូគូប៊ូស៊ុ បានរួមចំណែកក្នុងការបរិច្ចាគ ក៏ដូចជាចូលរួមនូវសកម្មភាពនានា ដូចជាការលេងហ្គេមកម្សាន្ត ការទស្សនាភាពយន្ត ហើយជាពិសេសគឺមានឱកាសបានជួបជាមួយភ្ញៀវកិត្តិយសពិសេស គឺកញ្ញា រ៉េត ស៊ូហ្សាណា នៅរោងកុន Major សែនសុខ។

ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) គឺដើម្បីនាំមកនូវគុណភាពល្អប្រសើរឡើងនៃជីវិតដល់សង្គមកម្ពុជា នាំមកនូវសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកព្រោះសេចក្តីស្រឡាញ់គឺមាននៅជុំវិញខ្លួនយើង ហើយនិងនាំមកនូវភាពសើចរីករាយមកឲ្យយើងទាំងអស់គ្នា ទាំងម្ចាស់ជំនួយនិងអ្នកទទួល៕

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទថ្មី