• 2019-11-22 03:54:11
  • ព័ត៌មាន

វីវរហើយ! ខ្យល់ពុលឈានដល់កម្រិតគ្រោះថ្នាក់ ក្រោយផ្សែងអ័ព្វគ្របដណ្ដប់ទីក្រុងហូជីមីញជាថ្មី

  • 2019-11-22 03:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម បាន​ទទួលរង​ការបំពុល​ខ្យល់អាកាស​ធ្ងន់ធ្ងរ​អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ ដោយ​ក្រុម​អ្នក​ព​និត្យ​មើល​ខ្យល់អាកាស​បង្ហាញ​កម្រិត​​ខ្ពស់​នៃ​ធូលី​ល្អិត​។​

​អគារ​ខ្ពស់ៗ នៃ​ទីក្រុង​នេះ គេ​ស្ទើរតែ​មិន​អាច​មើលឃើញ​ពី​ចម្ងាយ​៥០០​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា​៧៧​។ ភាព​មើលឃើញ​បាន​ធ្លាក់ចុះ​ដោយសារ​ផ្សែង​អ័ព្ទ ជាពិសេស នៅ​រង្វង់​មូល​ធី​មី​នៅ​សង្កាត់​លេខ​២ ដែល​មាន​ភាពកខ្វក់​បំផុត​នៅទី​ក្រុងនេះ​។ នេះ​បើ​យោង​តាម​លទ្ធផល​ត្រួតពិនិត្យ​ខ្យល់​អាកាស​។​ ​ការ​បំពុល​បរិយាកាស​នេះ អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​ ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (AQI) ដែល​ត្រូវបាន​កត់ត្រា​ដោយ​ក្រុម​អ្នកត្រួតពិនិត្យ គុណភាព​ខ្យល់អាកាស​IQAir AirVisual ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​នោះ គឺមាន​​អត្រា​ជា​មធ្យម កម្រិត​១៥៤​នៅ​តាម​កន្លែង​ផ្សេងៗ​គ្នា​នៅ​ទីក្រុង​ហូ​ជី​មី​ញ​នេះ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ គុណភាព​ខ្យល់អាកាស​លើស​ពី​កម្រិត​១០០ ត្រូវ​ចាត់ទុក​ថា​ប៉ះពាល់​​ដល់​សុខភាព​។​

​លោកស្រី ឡេ ធី សួន ឡាន អ្នកជំនាញ​អាកាសធាតុ បាន​និយាយថា​ផ្នែក​ភាគខាងត្បូង​នៃ​ប្រទេស​វៀ​ណា​មបាន​កំពុង​ឈាន​ដល់​រដូវ​ប្រាំងដោយ​មាន​ភ្លៀង​ធ្លាក់​ម្តងម្កាល​នៅ​​តំបន់​មួយចំនួន​ដូច្នេះ​សំណើម​ក្នុង​ខ្យល់អាកាស​មិន​ខ្ពស់​ទេ​។ លោកស្រី​បាន​និយាយថា ផ្សែង​អ័ព្ទ​ពណ៌​ប្រផេះ​គ្របដណ្តប់​លើ​ទីក្រុង​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​​គឺជា​ការបំពុល​ខ្យល់​បរិយាកាស​។​ ​លោកស្រី បាន​និយាយថា “​ផ្សែង​អ័ព្ទ​កំពុង​កើតឡើង​កាន់តែ​ច្រើនឡើងៗ ទោះបីជា វា​ស្ថិតក្នុង​កម្រិត​ខុសៗ​គ្នា​ក៏​ដោយ​។ ករណីបែបនេះ មិន​ដែល​កើតឡើង​ពីមុន​មក​ទេ​” ។​

​លោកស្រី​បន្ត​ថា​មូលហេតុ​គឺ​ថា បរិយាកាស​នៅ​កម្ពស់​ប្រហែល ១០០ ម៉ែត្រ​និង​ទាប​ជាង​នេះ​ត្រូវបាន​បំពុល​ដោយ​ធូលី​និង​ផ្សែង​ចេញពី​យានយន្ត​រោងចក្រ និង​កន្លែង​សំណង់​៕

ប្រភព ៖ rasmeinews

មតិយោបល់