• 2019-11-22 03:57:33
  • ការអប់រំ

ទីក្រុង​ចំនួន​១២​មានប្រ​ជា​ពល​រដ្ឋ​ចូល​ចិត្ត​អានសៀវភៅ​ច្រើនជាង​គេ​លើពិភព​លោក​

  • 2019-11-22 03:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​ចំនួន​១២​ ត្រូវ​បាន​គេ​វាយ​តម្លៃថា​ជាទីក្រុង​ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​ចូល​បណ្ដាល័យ​សាធារណៈ​ និង​ខ្ចីសៀវ​ភៅ​យកទៅ​អាន​ច្រើន​ជាង​គេ​លើ​ពិភព​លោក ដោយ​ក្នុងមួយ​ឆ្នាំ​សៀវភៅ​ដែល​ខ្ចីចេញ​មាន​រហូតដល់​ជាង​១០០​លាន​ក្បាល​ក៏មាន។

បើ​តាម​តួលេខ​នេះ​ប្រ​ជា​ជន​នៅ​តំបន់​អាស៊ី​មាន​ចិន និង​ជប៉ុន​ ដែល​មាន​អ្នក​ចូល​ចិត្ត​អាន​សៀវ​ភៅ​ច្រើន​ បើ​គិត​តាមចំនួន​សៀវភៅ​ដែលបាន​ខ្ចីចេញ​ក្នុង​មួយ​ឆ្នាំៗ។

ទីក្រុង​ដែល​មាន​មនុស្ស​ខ្ចីសៀវភៅអានច្រើនជាង​គេ​គឺ​បណ្ដាល័យ​Tokyo Metropolitan Library នៅ​តូក្យូ ​មាន​អ្នក​ខ្ចី​សៀវភៅ​អាន​១១១,៩​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ តាមបីក្រោយ​ដោយ​បណ្ដាល័យ​នៅ​សៀងហៃ៨៦,២លាន​ក្បាល ញ៉ូយក៥៦,៣​លាន​ក្បាល ហុងកុង​ ៤៩,៣​លាន​ក្បាល និង​មាន​ជា​បន្តបន្ទាប់​ដូច​មាន​ក្នុង​តារាង​​៕​

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម