• 2019-11-22 06:48:41
  • ព័ត៌មាន

ដឹង​ផ្លូវ​ត្រូវ​បញ្ចៀស​ចរាចរណ៍​ថ្ងៃដង្ហែព្រះ​សពសម្តេចរាជបុត្រីព្រះ​រៀម នរោត្តម បុប្ផាទេវី

  • 2019-11-22 06:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ពី​ការ​បញ្ចៀស​ចរាចរណ៍​នៅ​តាម​វិថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​រៀបចំ​ដង្ហែសាកល្បង និង​ដង្ហែព្រះ​សព​សម្តេច​រាជបុត្រីព្រះ​រៀម នរោត្តម​ បុប្ផាទេវី នៅ​ថ្ងៃទី២៣ និង​ទី​២៥ ខែ​វិច្ឆិកា នេះ។

រដ្ឋបាល​រាជធានីភ្នំពេញ តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​បញ្ជាកថ់​ថានៅ​ថ្ងៃទៅ​២៣ ខែ​វិច្ឆិកា នឹង​មាន​ការ​រៀបចំក្បួនដង្ហែសាក​ល្បងព្រះ​សព​សម្តេច​រាជបុត្រីព្រះ​រៀម នរោត្តម​ បុប្ផាទេវី និង​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា នឹង​ធ្វើ​ការ​ដង្ហែជា​ផ្លូវ​ការ​ចាប់ពី​ម៉ោង​៦ព្រឹក​តទៅ។

បើ​តាម​សេចក្ដីជូន​ដំណឹង ក្នុង​រយៈពេល​នេះ​វិថីមួយចំនួន​នឹងមានការ​បញ្ចៀស​ចរាចរណ៍​ដោយចាប់ចេញពី​វត្តបុទុមវតី​តាម​វិថីឧកញ៉ា ស៊ូ ស្រ៊ុន ទៅ​កាន់​មហាវិថីព្រះ​សុរាម្រិត ដល់​មហាវិធី​ព្រះ​នរោត្តម រវង្វ់​មូល​វិមាន​ឯករាជ្យ មហាវិថីព្រះ​សីហនុ មហាវិធី​សម្តេច​សុធារស រួច​ឆ្ពោះ​ទៅ​កាន់​ទីតាំង​ប្រារព្វ​ពិធី៕

អត្ថបទ៖ ទូច សុខា

មតិយោបល់