• 2019-11-22 07:16:44
  • ព័ត៌មាន

ក្រុម​ហ៊ុន​គូបូតា ចំណាយ​ប្រាក់ជាង​៦០០​លាន​រៀន​ដើម្បី​ការ​អប់​រំ​របស់​កុមារ​កម្ពុជា​

  • 2019-11-22 07:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី កាលពីពេលថ្មីៗនេះ បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា “ KUBOTA Sharing the Future” ដើម្បីផ្តល់ថវិកាជាង ៦៦០ លានរៀល (ស្មើនឹង ១៦៥.០០០ ដុល្លារអាមេរិក) សម្រាប់ជាជំនួយដល់ការអប់រំ សិស្សានុសិស្ស ក៏ដូចជាកុមារដែលខ្វះខាតនៅតាមតំបន់ឆ្ងាយៗទូទាំងប្រទេស។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ វីឡា រីសត ក្នុងខេត្តសៀមរាប។

លោក ភីសានុ មីលីនតានុស អគ្គនាយករង និងជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងសេវាកម្ម នៃក្រុមហ៊ុន ស្យាម គូបូតា ខបភឺរេសិន ខូអិលធីឌី មានប្រសាសន៍ថា ក្រុមហ៊ុន គូបូតា (ខេមបូឌា) ខូអិលធីឌី ប្រកាន់ខ្ជាប់យ៉ាងសំខាន់នូវការអនុវត្តអាជីវកម្មក្នុងការបើកអាជីវកម្មដំណាល​គ្នា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម។ ក្រុមហ៊ុនបាន​យកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដែលមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍជាតិ ក៏ដូចជាយុវជន ដែលជាកម្លាំងស្នូលនៃសង្គម និងការអភិវឌ្ឍជាតិ។

ដូច្នេះហើយសកម្មភាពនៃកម្មវិធី “KUBOTA Sharing The Future” ត្រូវបានរៀបចំសម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នាដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់ CSR ដែលធ្វើឡើងនៅប្រទេសកម្ពុជានិង ឡាវ។ យុទ្ធនាការទូទាំងតំបន់នេះមានគោលបំណងផ្តល់ជូននូវសម្ភារសិក្សាដើម្បីឲ្យកុមារក្រីក្រដែលគ្រប់អាយុចូលសាលាបានប្រើប្រាស់ ដើម្បីឲ្យជីវិតកាន់តែប្រសើរជាងមុនដើម្បីជួយអភិវឌ្ឍនិងចូលរួមចែករំលែកមកឲ្យសង្គមវិញ។

លោក ភីសានុ មីលីនតានុស បានបន្ថែមទៀតថា ចាប់តាំងពីទទួលបានជោគជ័យក្នុងរយៈពេលបួនឆ្នាំក្នុងការជួយដល់កុមារ យើងបានសង្កេតឃើញថាសម្ភារសិក្សាគឺពិតជាអាចជួយអភិវឌ្ឍសមត្ថភាពរៀនសូត្រនិងលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ មានតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាដែលនៅតែត្រូវការជំនួយដើម្បីបំពេញចន្លោះបញ្ហានេះ។ នៅក្នុងឆ្នាំនេះ ដោយមានកិច្ចសហការពីស្ថាប័ន រដ្ឋបាលខេត្តសៀមរាប និងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រគល់សម្ភារសិក្សាទូទាំងប្រទេសដែលមានដូចជាកាបូបនិងសម្ភារសិក្សាចំនួន ២០ ០០០ ឈុត ដែលមានតម្លៃសរុប ៦៦០ លានរៀល ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលសម្ភារសិក្សាចំនួន ៥ ០០០ ឈុត នឹងត្រូវប្រគល់ទៅឲ្យស្ថាប័នរដ្ឋបាលខេត្តសៀមរាប ហើយ ១៥ ០០០ ឈុតទៀតនឹងត្រូវប្រគល់ទៅឲ្យភ្នាក់ងារចែកចាយគូបូតា នៅទូទាំងប្រទេសដើម្បីផ្ដល់ឱកាសបន្ថែមសម្រាប់ជួយកុមារនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។

តាមរយៈយុទ្ធនាការ CSR ក្នុងតំបន់ ក្រុមហ៊ុន ស្យាម គូបូតា មានផែនការប្រគល់កាបូបនិងសម្ភារសិក្សាសរុបចំនួន ២៩ ០០០ ឈុតសម្រាប់ប្រទេសកម្ពុជានិងឡាវ ដែលនឹងប្រគល់ជូនស្ថាប័នរដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតាទូទាំងប្រទេសដើម្បីធ្វើកម្មវិធីសប្បុរសធម៌ដល់កុមារនិងយុវជនដែលខ្វះខាតសម្ភារសិក្សា។

លោក ភីសានុ មីលីនតានុស បានបន្តទៀតថា ក្រុមហ៊ុនតែងតែមើលឃើញពីសារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារនិងសង្គម ដូច្នេះហើយទើបយើងបន្តសកម្មភាពជារៀងរាល់ឆ្នាំដើម្បីជំរុញសង្គមនិងជួយលើកកម្ពស់សុខមាលភាពប្រជាជនជាពិសេសក្នុងការអប់រំនិងកុមារ ហេតុផលនេះហើយទើបយើងសម្រេចបង្កើត “មជ្ឈមណ្ឌលអប់រំបច្ចេកទេសគូបូតា” (KUBOTA Technical Education Center) សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគូបូតា Palungjai ដើម្បីជួយជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ បន្ថែមពីលើគម្រោង “KUBOTA Sharing The Future” ដែលបានរៀបចំឡើងនៅថ្ងៃនេះ៕

អត្ថបទ៖ Sponsored

មតិយោបល់