• 2019-11-22 08:53:46
  • ព័ត៌មាន

ខុនដូកណ្ដាលក្រុង​ត្រឹម​៧នាទីពីTK Avenue បង់រំលស់១០០​ភាគរយអាចចូលនៅភ្លាម

  • 2019-11-22 08:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរការសម្ពោធសាកល្បងដាក់ឲ្យប្រើប្រាស់អាងហែលទឹក ខ្លឹបហាត់ប្រាណ ហាងកាហ្វេនៅក្នុងVista Condo លោក គង់ គឹមហុង នាយកប្រតិបត្តិបានថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងឡាយដែលបានគាំទ្រគម្រោងVistaនិងគម្រោងដ៏ទៃទៀតរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែក្នុងរយៈពេល២០​ឆ្នាំកន្លងមកនេះ។

ក្នុងឳកាសដ៏ពិសេសនេះ លោក ភី នីដូណា នាយកផ្នែកលក់និងទីផ្សារ ក៏បានប្រកាសការផ្តល់ជូនពិសេស ដោយអតិថិជនអាចរំលស់១០០​ភាគរយ​ជាមួយក្រុមហ៊ុនផ្ទាល់ ហើយថែមទាំងអាចចូលរស់នៅបានភ្លាមៗទៀត។

Vista Condoបានបញ្ចប់ការសាងសង់ថ្មីៗនេះជាមួយទំហំបន្ទប់ធំទូលាយចាប់ពី៥៣,៣ម៉ែត្រការ៉េ ហើយអតិថិជនអាចទទួលបានប្លង់រឹងភ្លាមៗទៀតផង។ វិធីបង់ប្រាក់មានច្រើនជម្រើស រួមមានការរំលស់ជាមួយក្រុមហ៊ុនផ្ទាល់ ឬធនាគារ ដែលការបង់ប្រាក់ងាយស្រួល អាចរំលស់បានចាប់ពី៣៣៥​ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

ចំណែកទីតាំងVista Condoស្ថិតក្នុងតំបន់សក្តានុពលចុះពីផ្លូវជាសុផារ៉ាតែ២០០ម៉ែត្រប៉ុណ្ណោះ ដែលអាចធ្វើដំណើរ​ត្រឹមតែ៧នាទី​ពីផ្សារទំនើបTK Avenue រឺ ៦នាទី​ពីផ្សារAEON សែនសុខ។

ភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល២០​ឆ្នាំនេះ គឺដោយសារទីតាំងអភិវឌ្ឍគម្រោងនីមួយៗ​មានសក្តានុពល តម្លៃអចលនទ្រព្យមានកំណើនលឿន និងផ្តោតលើគុណភាពសំណង់ដែលមានស្តង់ដាខ្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈទូរសព្ទ័លេខ : 085 880 883

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទពេញនិយម