• 2019-11-25 04:52:41
  • ព័ត៌មាន

ព្រះ​មហា​ក្សត្រ​ថ្វាយ​ព្រះភ្លើង​​ បូជាព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រឹកនេះ (បណ្តុំរូបភាព)

  • 2019-11-25 04:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ថ្វាយ​ព្រះភ្លើង​​បូជា​នៅ​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ នៅ​ព្រះ​មេរុ មុខវត្ដបទុមវតីរាជវរារាម។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​ ៧៧​ព្រះវស្សា​ នា​វេលា​ម៉ោង ​១២:៣០ នាទី ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ក្នុង​មន្ទីរ​ពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ជរាពាធ។

ព្រះ​សព ត្រូវ​​បាន​ដង្ហែ​ពី​​​ទីក្រុង​បាង​​កក​​ ប្រទេស​ថៃ​​​​​ មក​ដល់​​កម្ពុជា​ តាម​​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​​ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ហើយ​ត្រូវ​ដង្ហែ​តាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​កាន់វត្តបទុមវតី ដើម្បីប្រារព្ធ​ពិធីបុណ្យទក្ខិណានុប្បទានទៅតាម​ព្រះរាជបវេណី៕

អត្ថបទ៖ ម៉េងងី

មតិយោបល់