• 2019-11-27 09:38:50
  • ព័ត៌មាន

ចង់ដឹង​ពី​កញ្ចប់​ធួរ​តម្លៃ​ពិសេស​ទៅជប៉ុន កុំភ្លេច​ចូលរួម​ពិព័រណ៍ទេសចរណ៍ជប៉ុន ២០១៩

  • 2019-11-27 09:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោមការសហការរៀបចំកម្មវិធីពីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងស្ថាប័នទេសចរណ៍ជាតិជប៉ុននូវ “ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩” ក្រុមហ៊ុនវើលដ៍ផបត្រាវែលធួរ-គ្រុប មានកិត្តិយសចូលរួមតាំងពិព័រណ៍ និងផ្សព្វផ្សាយអំពីកញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេស។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រារព្ធឡើង នៅថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ដែលមានរៀបចំនូវកម្មវិធីពិសេសៗរួមមាន៖ ឱកាសឆ្លើយសំណួរទទួលបានកាដូអនុស្សាវរីយ៍ ការផ្តល់ព័ត៌មានអំពីការទៅ​កម្សាន្ត​នៅប្រទេសជប៉ុន ថតរូបពាក់ឈុតសម្លៀកបំពាក់ប្រពៃណីជប៉ុន (យឺកាតាក់) ការសម្តែងវាយស្គរបែបប្រពៃណី ពីក្រុមមេគង្គដៃកុ ថ្នាក់បទក្រដាស (អូរីហ្គាមិ) និងកម្មវិធីប្លែកៗជាច្រើនផ្សេងទៀត។

សូមអញ្ជើញចូលរួមជាមួយពួកយើង ដើម្បីយល់ដឹងពីវប្បធម៌ដ៏អស្ចារ្យរបស់ជប៉ុន។

ចូលរួមទស្សនាដោយសេរី

  • កាលបរិច្ឆេទ៖ ថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០១៩

  • ចាប់ពីម៉ោង៖ ៩ព្រឹក ដល់ ៨យប់

  • ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ជាន់ផ្ទាល់ដី Central Court

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

មតិយោបល់