• 2019-11-28 02:23:02
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ​រកឃើញ​ស្រា​ជា​ង​៩០០​ដប​ក្នុង​នាវា​រុស្ស៊ី​ដែល​លិច​កប់​ក្នុង​បាតសមុទ្រ​អស់​ជាង​ ១០០​ឆ្នាំ​

  • 2019-11-28 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រា​គោ​ញាក់​និង​លី​គ្វើ​គុណភាព​ល្អ​បំផុត ដែល​គេ​ផ​លិ​សំរាប់​ស្តេច​រុស្ស៊ី​កាលពី​ជាង​១០០​ឆ្នាំមុន ត្រូវបាន​សង្គ្រោះ​ចេញពី​បាតសមុទ្រ​បាល់​ទិកដ៏​ត្រជាក់​។​

​ស្រា​De Haartman & Co. Cognac​ចំនួន​ជាង​៦០០​ដប​និង​Benedictine ចំនួន​៣០០​ដប ត្រូវបាន​ស្រង់​ចេញពី​ខ្មោច​នាវា​SS Kyros ដោយ​ក្រុម​អ្នក​មុជទឹក​Ocean X កាលពី​ខែ​តុលា​។​ ​នាវា​SS Kyros ដំបូង​គ្រោង​ចេញដំណើរ​ពី​បារាំង​ជាមួយ​នឹង​ទំនិញ​ស្រា​របស់​វា​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩១៦​។​វា​បាន​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​សេន ផេ​ធឺ​ស្បឺ​កនៅ​រុស្ស៊ី តែ​ទឹកកក​ដ៏​ក្រាស់​នៅ​​សមុទ្របុត​នៀន រវាង​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត បាន​បង្ខំ​អោយ​កា​ពី​ទែន​នាវា​ពន្យារ​ពេល​ចេញ​ដំណើ​រ​ដល់​ឆ្នាំ​១៩១៧​។​ ​ទោះជា​យ៉ាងណា នាវា​នេះ​ត្រូវ​ទូក​អាឡឺម៉ង់​មួយ​បាញ់​លិច នៅពេល​វា​ព្យាយាម​ទៅ​ដល់​ប្រទេស​រុស្ស៊ី​ដែល​គ្រប់គ្រង​ដោយ​ស្តេច​សារ​គ្រា​នោះ​។​

​នាវា Kyros បាន​ស្ថិតនៅ​បាតសមុទ្រ​បាល់​ទិក​រហូត​ដល់​ពេលវា​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​មុជទឹក​មួយក្រុម​នៅ​ឆ្នាំ​១៩៩៩​។​វា​បាន​បាត់​ជា​ថ្មី​អស់​ពេល​១៤​ឆ្នាំ​ទៀត​មុន​ត្រូវ​បាន​​រកឃើញ​នៅ​ឆ្នាំ​២០១៤​។​ ​កាលពី​ខែ​មុន ក្រុម​អ្នក​មុជទឹក​Ocean X សហការ​ជាមួយ​ដៃគូ​អ៊ី​ស​ឡង់​Ixplorer​បាន​ស្រង់​យក​ស្រា​De Haartman & Co. Cognac និង Benedictine​ចំនួន​៥០​កេះ​ចេញពី​​នាវា​ដែល​លិច​ដ៏​យូរ​នេះ​។​ ​តាមពិត​ក្រុមហ៊ុន De Haartman & Co. លែងមានទៀតហើយ តែ​Benedictine​នៅ​បើក​ដំណើរការ​នៅឡើយ​។​

​ក្រុម​អ្នក​មុជទឹក​ឥឡូវ​រំពឹងថា​នឹង​អាច​រក​ចំណូល​ខ្លះ​ពី​កំណប់​បាតសមុទ្រ​របស់គេ ដោយ​ដាក់​លក់​ដេញថ្លៃ​ស្រា​ទាំងនេះ​៕

ប្រភព ៖ rasmeinews

មតិយោបល់