• 2019-11-28 03:54:08
  • ព័ត៌មាន

មិនសរសើរមិនបាន Hostel ថ្មីមួយនេះ អូតែលផ្កាយ៥ សុំខ្មាស

  • 2019-11-28 03:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សម្តេច​ទេពវង្ស​នៅ​កណ្តាល​ក្រុង​សៀមរាប យើង​ច្បាស់​ជា​ប្រទះ​ឃើញ​អគារ​ដ៏​ស្រស់​ស្អាត​លេច​ធ្លោ​មួយ ទាក់​ភ្នែក​ខ្លាំង​ដែល​នោះ​ហើយ​គឺ​ថា​ហូសតែល​ទំនើប​មួយ​ដែល​មាន​ឈ្មោះ​ថា The Twizt - Lifestyle Hostel

ទើប​តែ​សាង​សង់​រួច​ថ្មី​ចេស​ The Twizt - Lifestyle Hostel មាន​ភាព​ទាក់ទាញ​ទាន់​សម័យ​ខុស​ប្លែក​ពី​ហូសតែល​ធម្មតា ត្រង់​ឌីហ្សាញ​​ទំនើប ហើយ​ប្រណីត​ទៀត មាន​អាង​ហែលទឹក​លើ​ដំបូល​ធំ និង​ស្រស់​ស្អាត​ជាង​គេ​បំផុត​លាត​សន្ធឹង​លើ​ផ្ទៃ​អាកាស​នៃ​ទីក្រុង​សៀមរាប ឃើញ​ភ្លាម​ប្រហែល​​ជា​ញញឹម​ភ្លេចខ្លួន ហើយ​មាន​អារម្មណ៍ថា​ចង់​ទៅ​ស្នាក់​នៅ​ និង​ថត​រូប​បង្ហោះ​អួត​គេ​តែ​ម្តង។

គ្រាន់​តែ​ដើរ​ចូល​ទៅ​ឃើញ​ទី​កន្លែង​ទទួល​ភ្ញៀវ (Lobby)​ មិន​ថត​រូប​មិន​បាន​ម៉ង​ពេល​ឃើញ​ឌីហ្សាញ​។ សម្រាប់​បន្ទប់​គេង​វិញ មាន​​ពីរ​ប្រភេទ ៖ ទី១ ប្រភេទ Dormitories (dorm)​ ដែលមានបន្ទប់គ្រែ២ គ្រែ៤ គ្រែ៨ និងគ្រែ១២ ជា​លក្ខណៈ bunk beds។ ចំណែក​ឯ​ប្រភេទ​បន្ទប់​ទី២ គឺ​លក្ខណៈ​ឯកជន (Private Room) មាន​បន្ទប់​គ្រែ​១ និង​ បន្ទប់គ្រែ២ ។ បន្ទប់​នីមួយៗ​សុទ្ធ​សឹង​តែ​បំពាក់​នូវ​បរិក្ខារ​ថ្មី​ៗ ប្រកប​ដោយ​ផាសុកភាព ទំហំ​ធំ​ទូលាយ ហើយ​សំខាន់​នោះ​គឺ WiFi ល្បឿន​លឿន។

អ្វី​ដែល​កប់​ហ្មង​នោះ គឺ​ផ្នែក​ខាង​លើ​ដំបូល​អាគារ​ មាន​អាង​ហែល​ទឹក​អាច​ឲ្យ​ភ្ញៀវ​កម្សាន្ត​កាយ មាន​អារម្មណ៍​ស្រស់​ថ្លា​ក្នុង​បរិយាកាស​លើ​ផ្ទៃ​អាកាស​ ដែល​អាច​ឲ្យ​យើង​កាត់​ស្ត្រេស​បាន​ដោយ​ស្រូប​យក​ខ្យល់​បរិសុទ្ធ អម​ជាមួយ​ធម្មជាតិ​បៃតង ​និង​អាច​គយគន់​ទេសភាព​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នា​ពេល​ល្ងាច​ជាមួយ​ និងការ​ញុំា​ភេសជ្ជៈ និង​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​មាន​សេវាកម្ម​ពី sky bar មួយ​ឈ្មោះ​ថា AKAS ។

សូម​បញ្ជាក់​បន្តិច​ថា The Twizt ហូស​តែល ជា​អាជីវកម្ម​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន Innotality នឹង​ចាប់​ផ្តើម​បើក​ទ្វារ​ទទួល​ភ្ញៀវ​លើក​ដំបូង (soft opening) ចាប់​ពី​ថ្ងៃ​ទី ៦ ធ្នូ ២០១៩ នេះ​ត​ទៅ។

ដំណឹងល្អ! សម្រាប់​ការ​កក់​គ្រែ​ ១០ នឹង​ទទួល​បាន​គ្រែ​បន្ថែម ១ទៀត​ដោយ​ឥត​គិត​ថ្លៃ ឯ​តម្លៃ​វិញ​គឺ​ត្រឹម​តែ ១០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រែ។

ការ​ផ្តល់​ជូន​ពិសេស​នេះ គិត​ចាប់​ពី​ថ្ងៃ​បើក​រហូត​ដល់​ថ្ងៃ​ទី១០ ដែល​ត្រូវ​នឹង​ព្រឹត្តិការណ៍​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ប្រាសាទ​អង្គរវត្ត នាថ្ងៃទី៨ ធ្នូ ខាង​មុខ​នេះ​ផង​ដែរ។

ចាប់អារម្មណ៍? សូម​ប្រញាប់​ទាក់ទង​ទៅ ៖

តោះ! ឥលូវ​មើល​ទាំង​អស់​គ្នា រឿង​ខ្លី​បង្កប់​អត្ថន័យ​ជ្រៅ ពី​សាច់​រឿង​ដំបូង​របស់ Twizt ហូសតែល ចំណងជើង Twizt of Fate: Single & Ready to Mingle ៖

ណារីតា

មតិយោបល់