• 2019-11-28 09:19:51
  • ព័ត៌មាន

គួរឲ្យសរសើរ! បុរសម្នាក់ស៊ូចាយពេលជាង ៣០ឆ្នាំ យាមចម្លាក់ព្រះពុទ្ធលើភ្នំ ព្រោះមូលហេតុ១

  • 2019-11-28 09:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Lu Qianfang ជា​កសិករ​ធម្មតា​​ម្នាក់​​ រស់​នៅ​​ខេត្ត​​ហេបេ ​ភាគ​ខាង​ជើង​ប្រទេស​ចិន ​​បាន​ស្ម័គ្រ​ចិត្ត​​​យាម​ប្រាសាទ​អាយុ​កាល​​រាប់​ពាន់​ឆ្នាំ រួម​ទាំង​​ចម្លាក់​​ព្រះពុទ្ធ​​​​​​ជា​ច្រើន​អង្គ​ស្ថិតនៅ​លើ​​កំពូល​ភ្នំ​ Yufeng ​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ។​

​ដើម្បី​បំពេញ​​កិច្ច​ការ​របស់​ខ្លួន​ លោក​ Lu បាន​​ដើរ​ឡើង​ទៅ​​លើ​ភ្នំ​ដោយ​​មាន​កាន់​កណ្ដៀវ​​មួយ​ និង​ចប​មួយ ​ព្រោះ​ផ្លូវ​​ឡើង​​មាន​ថ្ម​តូច​ធំ​ ស្មៅ​ និង​​ដើម​ឈើ​ជា​ច្រើន​​ជា​ឧបសគ្គ​។ ​ផ្លូវ​​ដើរ​ឡើង​ទៀត​សោត ​​មាន​ទទឹង​​តែ​​៣០​សង់ទីម៉ែត្រ​​ប៉ុណ្ណោះ។ រូប​​ចម្លាក់​ព្រះពុទ្ធ​​ចំនួន​​ ៨២​អង្គ​​​​ឆ្លាក់​​​ជាប់​ជញ្ជាំង​​ថ្ម​​​​ចំនួន​៧​ជួរ​នេះ​ មាន​​អាយុ​កាល​ជាង​​១០០០​ឆ្នាំ​ហើយ និង​​​នៅ​ឆ្ងាយ​ពី​​​ទីប្រជុំជន​។ ​ចម្លាក់​ព្រះពុទ្ធ​​កណ្ដាល​គេ​​កម្ពស់​ ៦៥​សង់ទីម៉ែត្រ ត្រូវ​គេ​ឃើញ​​មាន​អម​​ដោយ​​សាវក​​​ ២អង្គ​​សង​ខាង​។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោតសរសើរ​ពី​ទឹក​ចិត្ត​លះបង់​​មិន​ខ្លាច​នឿយហត់​​របស់​​លោក​ Lu គឺ​គាត់​​បាន​​​ដើរ​ពិនិត្យ​មើល​​គ្រប់​​ចម្លាក់ និង​សិលាចារឹក​នានា​​ថា​វា​មិន​បាត់​ទៅ​ណា ​រយៈពេល​​ជាង​​៣០​ឆ្នាំ​​​ហើយ។ លើស​ពី​នេះ​ ដើម្បី​មើល​ថែ​​កន្លែង​​ប្រវត្តិសាស្ត្រ​ខាង​លើ ពេល​ខ្លះ​លោក​ Lu ​ត្រូវ​​ស្នាក់​នៅ​​​នៅ​ក្នុង​​រូង​ថ្ម​​នា​រដូវ​ក្ដៅ​ថែម​ទៀត​។ គាត់​​ធ្លាប់​ទទួល​ព្រះសង្ឃ​ជា​ច្រើន​​អង្គ​​ទៅ​លេង​ទី​នោះ​​​រយៈពេល​​​​ជា​ច្រើនដង​ហើយ​ដែរ៕

ប្រភព៖ people.cn ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់