• 2019-11-29 05:19:20
  • ព័ត៌មាន

សម្រស់ចុងឆ្នាំនៅតូក្យូត្រៀមទទួលគ្រីស្គម៉ាស និងឆ្លងឆ្នាំកំពុងអង្រួនបេះដូងអ្នកចង់ហោះ

  • 2019-11-29 05:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកខ្លះនិយាយថា ទៅជប៉ុនបើមិនបានទៅឃើញផ្លូវ Shibuya ទេ ដូចមិនបានទៅដល់ជប៉ុនអីចឹង។ ជាតំបន់ដ៏ល្បីបំផុតមួយ មិនគួររំលេងពេលទៅដល់ជប៉ុន Shibuya គឺ ជាសង្កាត់ដែលប្រមូលផ្តុំដោយសកម្មភាពសេដ្ឋកិច្ចពាណិជ្ចកម្មទំនើបៗ និងមមាញឹក វាបានក្លាយនិមិត្តរូបនៃភាពរស់រវើក ថាមពល និងជាមុខមាត់ របស់ទីក្រុងតូក្យូ ទៅកាន់ពិភពលោក ជា ទាំងយប់ទាំងថ្ងៃ។

ទិដ្ឋភាពផ្លូវឆ្លង Shibuya ពេលរាត្រី (ប្រភពរូប ៖ www.japantravel.com) រំលេចដោយភ្លើងពណ៌ចម្រុះដ៏សែនស្រស់ស្អាត នៃហាងលក់ទំនិញ និងផ្លាកពាណិជ្ជកម្មជាច្រើនធំៗ ផ្លូវឆ្លង Shibuya Crossing ត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានអ្នកដើរឆ្លងប្រមាណ ២៥០០នាក់ក្នុងមួយពេល។ សូម្បីរឿង Hollywood ជាច្រើនក៏បានថតនៅថតនៅលើផ្លូវ Shibuya Crossing នេះដែរ ល្បីបំផុតគឺ Fast and Furious: Tokyo Drift។

ទិដ្ឋភាពជួបជុំ Countdown នៅ Shibuya

ជារៀងរាល់ឆ្នាំនៅ Shibuya Crossing ត្រូវបានគេតុបតែងយ៉ាងស្រស់ត្រកាលគ្រប់ជ្រុង ស្អាតឥតចន្លោះ ដើម្បីទទួលគ្រីស្តម៉ាស និងត្រៀមសម្រាប់កម្មវធីរាប់ថយក្រោយ ឆ្លងឆ្នាំយ៉ាងរំជើបរំជួលទៀតផង ដែលសូម្បីជនជាតិជប៉ុនក៏តែងប៉ងប្រាថ្នានៅចូលរួមក្នុងឱកាសនេះដែរ។ ក្នុងអាកាសធាតុត្រជាក់ចុងឆ្នាំ ដែលអាចនឹងមានធ្លាក់ព្រិលផងនោះ ពិតជាផ្តល់នូវភាពរំភើបរីករាយ និងបទពិសោធន៍ឆ្លងឆ្នាំដ៏ពិសេសបំផុតសម្រាប់អ្នក។

ឥលូវនេះអ្នកក៏អាចទៅលេង ផ្ដិតយករូបភាពយ៉ាងស្រស់ស្អាត នៅ Shibuya បានដែរ ក្នុងឱកាស គ្រីស្តម៉ាស និង ឆ្លងឆ្នាំ (២០១៩ ឆ្លងចូល ២០២០ខាងមុខនេះ) តាមរយៈកញ្ចប់ធួរដ៏ពិសេស របស់ក្រុមហ៊ុន World Friends Tour ។ ជម្រើសថ្ងៃចេញដំណើរមាន ៣ ដូចជា ៖

  • ចេញដំណើរថ្ងៃទី ២១ធ្នូ ដល់ ២៥ ធ្នូ (៥ថ្ងៃ)

  • ចេញដំណើរថ្ងៃទី ២៨ធ្នូ ដល់ ១ មករា (៥ថ្ងៃ)

  • ចេញដំណើរថ្ងៃទី ៣០ ធ្នូ ដល់ ៤ មករា (៦ថ្ងៃ)។

ចុះថ្លៃក្នុងម្នាក់ ៥០ដុល្លារភ្លាមៗ សម្រាប់ការកក់ទុក ចាប់ពី ៤នាក់ឡើង សម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យគ្រីស្តម៉ាស។

ប្រញាប់ឡើង! កន្លែងមានកំណត់។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខ ៖ 098818222 / 078222208 ។

តោះ! មកមើលការតុបតែង និងទិដ្ឋភាពដ៏ត្រកាល ក្នុងសម្រាប់បុណ្យ គ្រីស្តម៉ាស និង ឆ្លងឆ្នាំ នៅជប៉ុន មិនបានទៅលេងអាចស្តាយខ្លាំង៖

ទិដ្ឋភាពបាញ់កាំជ្រួចនៅ តំបន់អូដៃបា
ទិដ្ឋភាពបាញ់កាំជ្រួចនៅ នៅភ្នំហ្វូជី
Japan Disney Land
Japan sky Tree

អត្ថបទ៖ លីដា

មតិយោបល់