• 2019-12-02 05:10:00
  • ស្នេហា

ខឹង​មិត្តភ័ក្ដិ​ថាគ្មាន​ស្រី​ណា​ស្រលាញ់ ក៏​សុំ​រៀបការ​ជាមួយ​ម្ដាយ​មិត្តភ័ក្ដិ​តែ​ម្ដង

  • 2019-12-02 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា​បើ​ឌឺដង​គ្នា​តិចតួច​គឺ​សប្បាយ តែ​បើ​ឌឺ​ជ្រុល​ពេក​គឺ​មិន​សប្បាយ​ឡើយ ជាក់​ស្ដែង​ដូច​ជា​ករណី​​នេះ​ជា​ដើម។ David Dobrik គឺ​ជា​អ្នក​ធ្វើ​វីដេអូ Youtube អាមេរិក​មាន​វ័យ​ទើប​តែ​២២​ឆ្នាំ តែ​មាន​ចំនួន​អ្នក​គាំទ្រ​ដល់​ទៅ​១៥​លាន​នាក់។ វីដេអូ​របស់​លោក​ភាគ​ច្រើន​គឺ​ថត​ឡើង​ពី​ទិដ្ឋភាព​កើត​ឡើង​នៅ​ជុំ​វិញ​លោក​ផ្ទាល់​តែ​ម្ដង។

រឿង​ហេតុ​ដ៏​ហួស​ចិត្ត​មួយ​​បាន​កើត​ឡើង ក្រោយ​ពេល Jason Nash មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​របស់​លោក​បាន​ចំអក​ទៅ​លើ​លោក​ថា៖ យើង​ពិត​ជា​មិន​ដឹង​ថា​បើ​ថ្ងៃ​មួយ ឯង​មាន​ប្រពន្ធ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ព្រោះ​យើង​ជឿ​ថា​លើ​លោក​នេះ​គ្មាន​អ្នក​ណា​ស្រលាញ់​ឯង​ឡើយ។

ខណៈ​មិត្តភ័ក្ដិ​រូប​នេះ ស្មាន​ថា​នេះ​គ្រាន់​តែ​ជា​ពាក្យ​លេង​សើច​នោះ David មិន​បាន​សប្បាយ​ចិត្ត​នឹង​ឃ្លា​ខាង​លើ​ឡើយ។ ហេតុ​នេះ​ហើយ ក្រោយ​៣​ម៉ោង លោក​បាន​ហោះ​ទៅ​កាន់​​ទីក្រុង Boston ដើម្បី​សុំ​ម្ដាយ​របស់ Jason រៀបការ។ លោក​យាយ​ជា​ម្ដាយ​នៅ​ពេល​នោះ​ក៏​មិន​យល់​រឿង​អ្វី​កំពុង​កើត​ឡើង​ដូច​គ្នា តែ​ក្រោយ​ពេល​ត្រូវ​បាន​មិត្តភ័ក្ដិ​កូន​រៀប​រាប់​ពី​ការ​អន់​ចិត្តរបស់​ខ្លួន លោក​យាយ​ក៏​យល់​ព្រម។

បន្ទាប់​មក​ អ្នក​ទាំង​២​ក៏​រៀបការនៅ​ទីក្រុង Las Vegas ហើយ​ទៅ​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​នៅ​កោះ​ហាវ៉ៃ ហើយ​​បើ​តាម​ច្បាប់ នៅ​ពេល​នេះ​មិត្តភ័ក្ដិដែល​គ្មាន​អ្នក​ស្រលាញ់​នេះ បាន​ក្លាយ​ជា​ឪពុក​របស់ Jason ហើយ។ យ៉ាងណាក្ដី មង្គលនេះ​ត្រូវ​បាន​ម្ចាស់​សាមីខ្លួន​ថា​ គ្មាន​សុភមង្គល ហើយ​ពួក​គេ​បាន​លែងលះក្រោយ​រៀបការ​បាន​ត្រឹម​មួយ​ខែ​គត់៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់