• 2019-12-03 09:03:18
  • ព័ត៌មាន

អាណិតណាស់! ត្រីបាឡែនងាប់មួយក្បាល ត្រូវគេរកឃើញសំរាមជិត ១០០គីឡូក្នុងពោះ

  • 2019-12-03 09:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​លើ​កោះ​នៃ​ប្រទេស​ស្កុតឡែន បាន​រក​ឃើញ​សាក​សព​សត្វ​ត្រី​បាឡែន​មួយ​ក្បាល​ដែល​មាន​ផ្ទុក​សំរាម​បា្លស្ទិក​ក្នុង​ពោះ​ជិត ១០០​គីឡូក្រាម។

សត្វ​ត្រី​បាឡែន​ឈ្មោល​មួយ​ក្បាល​នេះ ត្រូវ​បាន​រក​ឃើញ​អណ្ដែត​មក​លើ​ឆ្នេរ​ខ្សាច់ Luskentyre នៃ​កោះ Harris ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស្កុតឡែន។ នៅ​ក្នុង​ពោះ​ត្រី​បាឡែន​នេះ គេ​រក​ឃើញ​ដុំ​បាល់​នៃ​សំរាម​ដែល​បាន​ចោល​ទៅ​ក្នុង​សមុទ្រ។ ត្រីបាឡែន​ខាង​លើ បាន​លេប​ចូល​នូវ​សំរាម​ជា​ច្រើន​ដូច​ជា​ខ្សែ​ពួរ, កែវ​ប្លាស្ទិក, កាបូប និង​ស្រោម​ដៃ​ជា​ដើម។ អ្នក​ត្រួត​ពិនិត្យ ក៏​បាន​រក​ឃើញ​ខ្សែ​រុំ និង​បំពង់ប៊ឺត​ក្នុង​ពោះ​របស់​វា​ផង​ដែរ។

យោង​តាម​អ្នក​ជំនាញ​សមុទ្រ​ឲ្យ​ដឹង​ថា សំរាម​ទាំង​នោះ អាច​ត្រូវ​បាន​ត្រី​បាឡែន​លេប​នៅ​តំបន់​ចន្លោះ​ពី​ប្រទេស​ណ័រវ៉េ និង​តំបន់ Azores នៃ​ប្រទេស​ព័រទុយហ្កាល់។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ នៅ​តែ​បន្ដ​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ត្រី​បាឡែន​លេប​សំរាម​ចូល​ពោះ​ច្រើន​ដូច​នេះ៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់