• 2019-12-04 03:11:55
  • ព័ត៌មាន

កែច្នៃគំនូរបុរាណ ដើម្បីបង្ហាញពីបម្រែបម្រួលអាកាសធាតុ ឯលទ្ធផលស្ទើមិនគួរឲ្យជឿ

  • 2019-12-04 03:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អភិរក្ស WWF និង​សារមន្ទីរ Prado ក្នុងទីក្រុងម៉ាឌ្រីត ​បាន​រួម​កម្លាំង​គ្នា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បម្រែបម្រួល​អាកាសធាតុ ខណៈ​ពេល​ដែល​មេ​ដឹក​នាំ​នយោបាយ និង​អ្នក​ការ​ទូត បើក​កិច្ច​ប្រជុំកំពូល COP25 នៅ​រាជធានី​របស់​ប្រទេសអេស្ប៉ាញ។ ជាមួយគ្នាពួកគេបានជ្រើសរើសស្នាដៃចំនួនបួនពីសារមន្ទីរ Prado ដើម្បីបង្ហាញពីផលប៉ះពាល់បរិស្ថាននៃបាតុភូតផ្សេងៗដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ខាងក្រោមនេះ គឺជាគំនូរបុរាណកែច្នៃបង្ហាញពីបម្រែបម្រួលអាកាសធាតុ ឯលទ្ធផលស្ទើមិនគួរឲ្យជឿ ៖

១. រូបគំនូរស្ដេច Felipe IV ជិះសេះ ត្រូវ​បានកែច្នៃដើម្បីបង្ហាញពីការឡើងនៃកម្ពស់ទឹកសមុទ្រ

(រូបដើម)
(រូបកែច្នៃរួច)

២. រូបគំនូរ The Parasol បង្ហាញពីរឿងពិតក្នុងសង្គមនៃជនភៀសខ្លួនដោយសារបម្រែបម្រួលអាកាសធាតុ

(រូបដើម)
(រូបកែច្នៃរួច)

៣. រូបគំនូរទេសភាព Charon Crossing បង្ហាញពីគ្រោះរាំងស្ងួតនៃទន្លេ និង​ផលដំណាំ

(រូបដើម)
(រូបកែច្នៃរួច)

៤. រូបគំនូរក្មេងប្រុស កំពុងលេងនៅឆ្នេរខ្សាច់ បង្ហាញពីការដាច់ពូជនៃប្រភេទត្រីមួយចំនួន

(រូបដើម)
(រូបកែច្នៃរួច)

អត្ថបទ ៖ រ័ត្ន

មតិយោបល់