- 2019-12-04 03:46:57
- ចរាចរណ៍
រាជធានីភ្នំពេញ និងខេត្តពីរទៀតមានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ
- 2019-12-04 03:46:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានីភ្នំពេញ និងខេត្តពីរទៀតមានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យដឹងថាតិត្រឹម ១០ខែក្នុងឆ្នាំ២០១៩នេះចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន៣ ៤៥៣ លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៦៥៦នាក់ និងរបួសចំនួន ៥ ២១២នាក់ ក្នុងនោះរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្ដាលមានចំនួនអ្នកស្លាប់ច្រើនជាងគេ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកនេះថាបើគិតតាមចំនួននេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃមានចំនួន៥,៥នាក់ និងអ្នករបួសចំនួន១៧នាក់ក្នុងមួយថ្ងៃ។ រាជធានីភ្នំពេញក្នុងរយៈពេល១០ខែនេះមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៧៤នាក់ ខេត្តព្រះសីហនុចំនួន ១២៨នាក់ និងខេត្តកណ្តាលចំនួន ១២៦នាក់
ប្រភពបញ្ជាក់ថា៖ «មូលហេតុនៃគ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿនកំណត់៣៤ភាគរយ មិនគោរពសិទ្ធិ ២៥ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ វ៉ាជែង ១០ភាគរយ បត់ ១០ភាគរយ ស្រវឹង ៥ភាគរយ កត្តាយានយន្ត ៣ភាគរយ និងងងុយ ១ភាគរយ»៕