• 2019-12-04 04:31:18
  • ព័ត៌មាន

កៀកវគ្គបញ្ចប់កាន់តែក្តៅ! ការប្រកួតសម្តែងបម្រើសេវាអតិថិជនផ្សារអ៊ីអនល្អមើលខ្លាំង

  • 2019-12-04 04:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ផ្សារ​ទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បាន​ប្រកាស​ជ្រើសរើស​ជើង​ឯក​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​សម្តែង​ការ​លើក​កម្ពស់​ការ​បម្រើ​សេវាកម្ម​លើក​ទី៤ ប្រចាំឆ្នាំ ២០១៩។

នេះ​ជា​លើក​ទី​០៤ ហើយ​របស់​ផ្សារ​ទំនើប អ៊ីអន​ម៉ល ​ភ្នំពេញ ​និង​ជា​លើក​ទី​០២ សម្រាប់​ផ្សារ​ទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដែល​បាន​រៀប​ចំ​កម្មវិធី​ប្រកួត​ដើរ​តួ​សម្ដែង​ស្តី​ពី​ការ​ផ្តល់​សេវាកម្ម​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ជូន​អតិថិជន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល ៤សប្តាហ៍​រួច​មក​ហើយ។ រាល់​ការ​សម្តែង​ផ្ទាល់​លើក​ឆាក​ សុទ្ធ​តែ​​បាន​ឆ្លង​កាត់​វគ្គ​ហ្វឹកហ្វឺន និង​វគ្គ​ប្រកួតសម្ដែង​ជម្រុះយ៉ាង​សម្រិត​សម្រាំង។

សម្រាប់​បេក្ខជន បេក្ខនារី ដែល​បាន​ឈ្នះ​ពី​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​នូវ ការ​ឧបត្ថម្ភ​ជា​សម្ភារ និង​ថវិកា​ដូច​ខាង​ក្រោម៖

១. ជ័យ​លាភី​លេខ ០១ នឹង​ទទួល​បាន ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ១០០០$ ទូរស័ព្ទ​ iPhone 11 រួម​នឹង​វិញ្ញាបន​បត្រ។

២. ជ័យ​លាភី​លេខ ០២ នឹង​ទទួល​បាន ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ៥០០ដុល្លារ ទូរស័ព្ទ​ iPhone 11 រួម​នឹង​វិញ្ញា​បនបត្រ។

៣. ជ័យ​លាភីលេខ ០៣ នឹង​ទទួល​បាន ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ៣០០ដុល្លារ ទូរស័ព្ទ​ iPhone 11 រួម​នឹង​វិញ្ញាបនបត្រ។

ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​កំប្លែង​ល្បី​ៗ​ប្រចាំ​កម្ពុជា​គឺ នាយ​គ្រឿន និង នាយ​ក្រូច ​ជូន​អតិថិជន​បាន​ទស្សនា​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ​ផង​ដែរ។

កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​នៃ​ការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​បុគ្គលិក​នៃ​ហាង នី​មួយៗ (Tenant)​របស់​ខ្លួន។

ម៉ាក​យី​ហោនី​មួយ​ៗ​សុទ្ធ​សឹង​តែ​មាន​អ្នក​តំណាង ហើយ​អ្នក​តំណាង​នីមួយ​ៗ​បាន​បង្កើត​ឡើង​វិញ​នូវ​តិច​និច​ដែល​សង្ខេប​ពី​របៀប​ដែល​ពួក​គេ​អាច​ដោះ​ស្រាយ និង​ប្រឈម​មុខ ​និង​ការ​ជំរុញ​​ការ​ពេញ​ចិត្ត​របស់​អតិថិជន​នៃ​ឈុត​ឆាក​នីមួយ​ៗ​ជាមួយ​នឹង​តម្រូវ​ការ​របស់​អតិថិជន​និង​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​ផ្តល់​សេវាកម្ម​ពី​អាជីវកម្ម​របស់​ពួក​គេ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង ​២ រសៀល ដល់ ម៉ោង​ ៥៖៣០នាទីល្ងាច ដែល​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប អ៊ីអន​ម៉ល សែន​សុខ ស៊ីធី​ ជាន់​ផ្ទាល់​ដី​ (Central Court)។

បេក្ខជន បេក្ខនារី​ទាំង​១០​រូប​ដែល​បាន​ជាប់​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​បង្ហាញ​សមត្ថភាព​ និង​ជំនាញ​ដ៏​ប៉ិន​ប្រសប់​របស់​ខ្លួន​ជូន​ដល់​អតិថិជន​ និង​អ្នក​ចូល​រួម​បាន​ទស្សនា​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍​ជា​ទី​បំផុត។

​តោះ!​ មក​មើល​​កាល​បរិច្ឆេទ នៃ​ការ​ប្រកួត​ដូច​ខាង​ក្រោម៖

អ៉ីអនម៉ល ភ្នំពេញ

វគ្គ​ហ្វឹក​ហ្វឺន និង​ការ​ដើរ​តួ​សម្ដែង៖ ធ្វើឡើងនៅថ្ងៃទី០១ និងទី០២ ខែតុលា ២០១៩

វគ្គ​ប្រកួត​ជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ២០១៩

ទីតាំងនៅ៖ សាល​ប្រជុំ​ជាន់​ទី​បួន ។

អ៉ីអនម៉ល សែនសុខស៊ីធី

  • វគ្គ​ហ្វឹកហ្វឺន និង​ការ​ដើរ​តួ​សម្តែង៖ ធ្វើ​ឡើង​នៅ​ថ្ងៃទី០៧ និងទី០៨ ខែតុលា ២០១៩

  • វគ្គ​ប្រកួត​ជម្រុះ៖ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៧ និង​ទី០៨ ខែ​វិច្ឆិកា ២០១៩

  • ទី​តាំង​នៅ៖ នៅ​បន្ទប់​ប្រជុំ S1ជាន់​ទី​ពីរ ។

អ៉ីអន​ម៉ល​ ភ្នំពេញ

១ កញ្ញា គឹម ភត្រ្តា ៖ មកពីហាង OWNDAY

២ កញ្ញា ថន​ ពៅពិសី ៖ មកពីហាង CLARINS

៣ កញ្ញា អ៊ឹម លីអ៊ីន ៖ មកពីហាង CPS CHAPS

៤ លោក អេង សេរីវុធបូរី ៖ មកពីហាង ADIDAS

៥​ កញ្ញា ជីន សូនីតា ៖ មកពីហាង LYN ។

អ៉ីអន​ម៉ល សែន​សុខ ស៊ី​ធី

១​ កញ្ញា អឿន ឌីណា ៖ មកពីហាង Ipanema

២ កញ្ញា ប៉ែន ណាណែត ៖ មកពីហាង THE SEN SPA

៣ កញ្ញា ឈូក លក្ខិណា ៖ មកពីហាង L’OCCITANE

៤ កញ្ញា ស៊ឹម សុផារី ៖ មកពីហាង Superdry

៥ លោក ផេង ម៉េងឆាយ ៖ មកពីហាង BIJIN NABE by TSUKADA NOJO ៕

អត្ថបទ៖ លីដា

មតិយោបល់