• 2019-12-05 06:41:30
  • ព័ត៌មាន

នៅ​ខ្មែរ​យើងហ្នឹង !លោកយាយ​អាយុ៧១​ឆ្នាំទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ (មានវីដេអូ)

  • 2019-12-05 06:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​អាយុ​៧១​ឆ្នាំ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម ទើប​បាន​បញ្ជប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅពុទ្ធិកសាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​បាន​ចូល​រួមទទួល​ញ្ញាបត្រ​នៅ​វិទ្យាស្ថានជាតិអប់រំនៅ​ថ្ងៃនេះ។

(រូបភាពscreenshotពីវីដេអូ​ផេកBuddhism for Education of Cambodia)

នៅ​លើទំព័រ​ហ្វេស​ប៊ុក​Buddhism for Education of Cambodia(BEC) បាន​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​លោក​យាយ​ អៀ សុខា វ័យ​៧១ បាន​បញ្ចប់ថ្នាក់រិញ្ញាបត្រពី​ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ្យនៅ​ខេត្តកំពង់​ឆ្នាំង។​ លោក​យាយ​បញ្ជាក់ថា​ដោយ​សារ​កម្រិត​ជីវភាព​លោក​យាយ​មិន​អាច​រៀន​នៅ​ភ្នំពេញ​បាន ទើប​ដាក់ពាក្យ​ប្រឡង​រៀន​នៅ​ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ​នៅ​កំពង់​ឆ្នាំង មិន​រៀន​នៅ​ភ្នំពេញ។

​ថ្លែង​ក្នុង​វីដេអូ​សម្ភាសន៍​នោះ​លោក​​យាយថ្លែងថា៖ «ខ្ញុំ​ខំរៀន​នេះ ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធសាសនា មានសទ្ធាពិតប្រាកដ​ មិនមាន​អ្នកណា​បង្ខំទេ»។

សូម​ទស្សនាវីដេអូ៖

អត្ថបទ៖ ជំនោរ

មតិយោបល់